នៅថ្ងៃ១៨ខែមីនា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអារ៉ាប់ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១។ ប្រមុខដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាស្តីពីទំនាក់ទំនងមិត្តភាពបងប្អូន ក៏ដូចជាចូលរួមនៅក្នុងសកម្មភាពថែរក្សាសន្តិសុខ ស្ថិរភាព សន្តិភាពនៅក្នុងតំបន់អារ៉ាប់ និងមជ្ឈិមបូព៌ា។ សារព័ត៌មាន WAM បានផ្សាយថា នៅក្នុងដំណើរទស្សនកិច្ចនេះប្រធានាធិបតីអាល់ អាសាដ បានជួបពិភាក្សាជាមួយរាជទាយាទ Abu Dhabi Sheikh Mohammed bin Zayed Al-Nahyan ទៅលើបញ្ហាដែលប្រទេសទាំងពីរបានយកចិត្តទុកដាក់។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសន្តិសុខ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អារ៉ាប់ និងមជ្ឈិមបូព៌ា។ រាជទាយាទ Sheikh Mohammed មានព្រះបន្ទូលថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អាល់ អាសាដ នឹងបើកផ្លូវឱ្យបង្កើតសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសស៊ីរីនឹងតំបន់ទាំងមូល។ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានផ្សាយថា ទំនាក់ទំនងរវាងរដ្ឋាភិបាលស៊ីរីនឹងអារ៉ាប់កាន់តែល្អប្រសើរឡើង ។ សូមបញ្ជាក់ផងដែរថា ប្រទេសអារ៉ាប់រួម និងស៊ីរីបានកាត់ផ្តាច់ទំនាក់ទំនងការទូតនៅខែមេសាឆ្នាំ២០១២ ។ ប៉ុន្តែនៅខែធ្នូឆ្នាំ២០១៨ អារ៉ាប់រួមបានបើកស្ថានទូតឡើងវិញនៅស៊ីរី ជាការចាប់ផ្តើមទំនាក់ទំនងជាថ្មី៕ ដោយធីរីណា
រូបថត៖AFP/VNA