មិនខ្វល់ពីទណ្ឌកម្មលោកខាងលិច ឥណ្ឌាទិញប្រេងពីរុស្ស៊ី៣លានបារ៉ែល

ចែករំលែក៖

ក្នុងពេលនេះអាមេរិកបានខិតខំអូសទាញប្រទេសនីជុំវិញពិភពលោកឱ្យឈប់ទិញប្រេងពីប្រទេសរុស្ស៊ីដើម្បីជាការដាក់ទណ្ឌកម្មដល់រុស្ស៊ីដែលបានវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែឥណ្ឌាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយរុស្ស៊ីនៅតែបន្ត ហើយបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកទៀតផង។ អាមេរិកបានលើកឡើងថា ការដែលឥណ្ឌាទិញប្រេងពីរុស្ស៊ីមិនបំពានច្បាប់ទណ្ឌកម្មនោះឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យឥណ្ឌាពិចារណាឡើងវិញ ។ នៅក្នុងសប្តាហ៍នេះក្រុមហ៊ុនប្រេងរបស់ឥណ្ឌាបានទិញប្រេងពីរុស្ស៊ីដល់ទៅ ៣លានបារ៉ែល។ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិកចំពោះការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូវដេលីបានប្រកាសថា ខ្លួននឹងបន្តនាំចូលថាមពលពីប្រភពណាក៏ដោយឱ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ សារព័ត៌មានរុស្ស៊ី Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែលបានបញ្ជាក់ដូច្នេះថា «ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ»។ បើតាមរដ្ឋាភិបាលឥណ្ឌា ការកើនឡើងនៃតម្លៃប្រេងចាប់តាំងពីមានជម្លោះក្នុងប្រទេសអ៊ុយក្រែន នាំឱ្យមានការប្រកួតប្រជែងក្នុងការទាញយកអត្ថប្រយោជន៍កាន់តែខ្លាំង។ ឥណ្ឌាជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣នៅលើពិភពលោក និងបានទិញប្រេងចំនួន៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលរុស្ស៊ីបានបញ្ចុះតម្លៃយ៉ាងច្រើន។ ថ្មីៗនេះ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ជេន សាស្គី ( Jen Psaki) បានព្រមានថា ការទិញប្រេងពីរុស្ស៊ីបង្កប់អត្ថន័យថា «ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន» តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៊ីទេ៕ ដោយធីរីណា

...

រូបថត៖Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print