ប្រធានអគ្គសេនាធិការ​ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ បានអញ្ជេីញមកបំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០

ចែករំលែក៖

ភ្នំពេញ ៖រសៀលថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២២ ម្សិលមុិញ លោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មេបញ្ជាការងកងទ័ពជេីងគោក​ និងជាមេបញ្ជាការកងពលតូចលេខ៧០​ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ឯកបម្រុង​ ង្វៀន​ តឹនគឿង​ និងបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក​ មេបញ្ជាការកងពល​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជេីញរបស់​ លោក ឧត្តមសេនីយ៍ឯកបម្រុង​ ង្វៀន​ តឹនគឿង​ ដែលបានមកបំពេញទស្សនកិច្ចនៅកងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក​ បានមានប្រសាសបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹងបន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខដុមប្រទេសទាំងពីរ។

លោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

លោក ឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថាដោយសារឆ្នាំ២០២២នេះគឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តមបានស្នើឱ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការគ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយនោះ លោក ក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ពប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print