អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត ប្រាថ្នា ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត

ចែករំលែក៖

​ភ្នំពេញ ៖ បើ​យោង​តាម​ផេ​ក​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ ម្សិលមិញនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត « ប្រាថ្នា » ដោយសារ​ក្លឹ​ប​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​។​​
ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ដឹកនាំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​កម្លាំង​ចំរុះ​មាន​មន្ទីរ​ទេសចរណ៍ សាលា​ខណ្ឌ​បឹង​កេងកង កងកម្លាំង សង្កាត់ និង​ប៉ុស្តិ៍​បាន​ចុះ​បិទ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត « ប្រាថ្នា » បើក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បង្កការរំខានដល់អ្នកជិតខាង។
ជា​លទ្ធផលក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ហើយ​នោះឃើញ​ថា ទីតាំទីតាំងខាងលើនេះបើកដំណើរការដោយមានការរំខានដល់បងប្អូនប្រជាពលរដ្ឋ និងគ្មានច្បាប់អនុញ្ញាត​។
បន្ទាប់​ពី​បញ្ចប់​ការ​ត្រួតពិនិត្យ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន សម្រេច​បិទអាជីវកម្ម​ក្លឹ​ប​កម្សាន្ត « ប្រាថ្នា » តែម្តង។
គួរបញ្ជាក់ផងដែរថា កាលពី​​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០​ខែមីនា ឆ្នាំ​២០២២ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង បន្ទាប់​ពី​មានការ​សង្ស័យ​ថា មាន​លួចលាក់​ប្រើប្រាស់​គ្រឿង​ញៀ​ន នៅ​ត្រង់​ចំណុច​ក្លឹ​ប​កម្សាន្ត​៩៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print