ទឹកខ្មេះរូបទន្សាយហាមឃាត់ខុសច្បាប់នាំពីប្រទេសថៃដែលបង្កប៉ះពាល់សុខភាពធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋខ្មែរពេញនិយម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបានលើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហាប៉ះពាល់សុខភាពខណៈដែលប្រជាពលរដ្ឋបានលើកឡើងថាទឹកខ្មេះរូបទន្សាយហាមឃាត់ខុសច្បាប់នាំចូលពីប្រទេសថៃត្រូវបានគេកំពុងពេញនិយមយកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង។

ប្រជាពលរដ្ឋលើកឡើងទៀតថា ទឹកខ្មេះរូបទន្សាយត្រូវបានចុងភៅការប្រើប្រាស់លាយផ្សំធ្វើម្ហូបអាហារឱ្យភ្ញៀវបរិភោគស្ទើរគ្រប់ពិធីមង្គលការនៅក្នុងស្រុកម៉ាឡៃ និងប្រើប្រាស់តាមបណ្តា ហាងលក់បាយគុយទាវ និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនធំផងដែរដោយពលរដ្ឋខ្វះការយល់ដឹង។

ការលើកពីបញ្ហាព្រួយបារម្ភនៃការប្រើប្រាស់ទឹកខ្មេះរូបទន្សាយពីសំណាក់ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃក្រោយពីមន្រ្តីជំនាញកាំកុងត្រូលនៃសាខាខេត្តបន្ទាយមានជ័យកាលពីថ្ងៃ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះបានចុះទៅត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅស្រុកម៉ាឡៃ។ ទន្ទឹមនោះមន្រ្តីជំនាញកាំកុងត្រូលបានរកឃើញធ្វើការបង្រ្កាបដកហូតទឹកខ្មេះរូបទន្សាយហាមឃាត់ខុសច្បាប់ពីអាជីវករនៅស្រុកម៉ាឡៃមួយចំនួនធំរួម និងទំនិញហួសកាលកំណត់ប្រើប្រាស់មួយចំនួនទៀតផងដែរ។ មន្រ្តីជំនាញកាំកុងត្រូលក៏បានធ្វើការពន្យល់ពីផលប៉ះពាល់សុខភាព និងណែនាំដល់ពលរដ្ឋនិងអាជីវករ បញ្ឈប់ការតាំងលក់និងប្រើប្រាស់ទឹកខ្មេះរូបទន្សាយនោះតទៅទៀត។

មន្រ្តីជំនាញកាំកុងត្រូលប្រាប់ឲ្យដឹងថា វាមិនមែនទឹកខ្មេះនោះទេ គឺជាទឹកអាស៊ីតដែលមានផលប៉ះពាល់ខ្លាំងទៅលើក្រពះពោះវៀន ថ្លើម ប្រម៉ាត់ និងឈានដល់កើតជំងឺមហារីទៀតផង នៅពេលដែលយើងទិញយកទៅប្រើប្រាស់សម្រាប់លាយជាទឹកត្រីជ្រលក់កោះកុង ទឹកម្ជូផ្សេងៗសម្រាប់ធ្វើជាអាហារនោះ។

ទឹកអាស៊ីតរូបទន្សាយនៅក្នុងប្រទេសថៃគេយកទៅប្រើប្រាស់ក្នុងសិប្បកម្មបោកគួក ហូលផាមួង ដោយប្រជាពលរដ្ឋខ្មែរមិនដឹង ហើយនាំគ្នាជឿតាមឈ្មួញខិលខូចថាជាទឹកខ្មេះត្រូវបានយកប្រើប្រាស់សម្រាប់លាយ ផ្សំជាទឹកម្ជូធ្វើម្ហូបយកទទួលទាន។

សូមបញ្ជាក់ថាទឹកខ្មេះរូបទន្សាយត្រូវបានឈ្មួញខិលខូចលួចនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកតំបន់និងច្រករបៀងនានាក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងលក់ចែកចាយឲ្យពលរដ្ឋខ្មែរប្រើប្រាស់ក្នុង១ដបតម្លៃ១៥០០រៀល។

សេចក្តីរាយការណ៍ឲ្យដឹងថា នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន ត្រូវពលរដ្ឋប្រាប់ឲ្យដឹងថា ទឹកខ្មេះនេះត្រូវបានគេយកទៅប្រើប្រាស់ស្ទើរគ្រប់ទីកន្លែងហើយប្រជាពលរដ្ឋកំពុងប្រឈមនូវការទទួលទានទឹកខ្មេះរូបទន្សាយហាមឃាត់ខុសច្បាប់ដែលជាហេតុបង្កជាបញ្ហាប្រឈមសម្រាប់ប៉ះពាល់សុខភាពជាខ្លាំង។

ប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមមាត់ច្រកនានា ជួយពង្រឹងនិងទប់ស្កាត់នៃការនាំចូលទឹកខ្មេះរូបទន្សាយនេះផង ដើម្បីធានានិងរក្សាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ៕

13041206_940690452718875_6775888290355438102_o

IMG_6700

IMG_6702

IMG_5968

IMG_6703

IMG_6748

IMG_6747

ដោយ៖ សំ វិច្ឆិកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print