មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បោះបង្គោលព្រំ និងលាបថ្នាំបង្គោលព្រំប្រទល់ដែនជម្រក

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្នាក់ការរងក្បាលទឹក បានចូលរួមបោះបង្គោលព្រំ និងលាបថ្នាំបង្គោលព្រំប្រទល់ដែនជម្រកជាមួយក្រុមការងាររបស់ក្រសួងបរិស្ថាន នឡភូមិសាស្ត្រស្រុកទឹកផុស​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២។ 

ដោយឡែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការរងក្តុលសែនជ័យ សហការជាមួយ CPA ទឹកធ្លាក់ស្រែអំពិលបានចុះល្បាតពីចំណុចកោះអណ្តែត​រហូតដល់ចំណុចរលាបតោម ដកហូតម៉ាសុីនរណាយន្តធុនតូចចំនួន០២គ្រឿង និងធុនធំ០១គ្រឿងយកមករក្សាទុកនៅស្នាក់ការ។

ជាមួយគ្នានោះ​ នៅព្រឹក​ថ្ងៃ​ដដែល​នេះ​ ក្រសួង​បរិស្ថាន​ ក៏បានឱ្យដឹងដែរថា​ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ(ភ្នំគូលែន)

កំពុងបំរើនូវសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដោយការវេចខ្ចប់ជាមួយនិងស្លឹកចេក ឬ ស្លឹកឈូក ជំនួសប្លា្ទស្ទិក។

ក្រសួង​ បានបញ្ជាក់បន្ថែមថា​៖​ ការកាត់បន្ថយ និងមិនប្រើប្រាស់ប្រើប្រាស់ប្លាស្ទិកគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការការពារបរិស្ថានក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print