ខេត្តកំពង់ឆ្នាំង៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្នាក់ការរងក្បាលទឹក បានចូលរួមបោះបង្គោលព្រំ និងលាបថ្នាំបង្គោលព្រំប្រទល់ដែនជម្រកជាមួយក្រុមការងាររបស់ក្រសួងបរិស្ថាន នឡភូមិសាស្ត្រស្រុកទឹកផុស។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែមីនា ឆ្នាំ២០២២។
ដោយឡែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការរងក្តុលសែនជ័យ សហការជាមួយ CPA ទឹកធ្លាក់ស្រែអំពិលបានចុះល្បាតពីចំណុចកោះអណ្តែតរហូតដល់ចំណុចរលាបតោម ដកហូតម៉ាសុីនរណាយន្តធុនតូចចំនួន០២គ្រឿង និងធុនធំ០១គ្រឿងយកមករក្សាទុកនៅស្នាក់ការ។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃដដែលនេះ ក្រសួងបរិស្ថាន ក៏បានឱ្យដឹងដែរថា សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ(ភ្នំគូលែន)
កំពុងបំរើនូវសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដោយការវេចខ្ចប់ជាមួយនិងស្លឹកចេក ឬ ស្លឹកឈូក ជំនួសប្លា្ទស្ទិក។
ក្រសួង បានបញ្ជាក់បន្ថែមថា៖ ការកាត់បន្ថយ និងមិនប្រើប្រាស់ប្រើប្រាស់ប្លាស្ទិកគឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការការពារបរិស្ថានក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន៕ដោយ៖សហការី