បុរសម្នាក់អួតខ្លួនជាមន្រ្តីក្រសួងបើរថយន្តស៊េរីទំនើបបញ្ច្រាសផ្លូវគេហើយនិយាយថាគាត់បត់រថយន្តចូលផ្ទះឥឡូវចង់យ៉ាងម៉េច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់អួតខ្លួនជាមន្រ្តីក្រសួង បានបើករថយន្តម៉ាកTUNDRA ទាំងបញ្រ្ចាស់ផ្លូវ រៀបទៅបុករថយន្តម៉ាកSUZUKI មួយគ្រឿងទៀត ដែលបើកស្របទិស នៅពីមុខរួចចុះប្រកែកគ្នា ផ្អើលដល់អ្នករួមដំណើរ តាមដងផ្លូវស្ទះចរាចរណ៍ជិតមួយម៉ោង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកSUZUKI ពណ៌ស្លែ ពាក់ស្លាកលេខ ONG2002-546 បើកបរតាមបណ្តោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីស្ពានអាកាសក្បាលថ្នល់ សំដៅទៅវិមានឯករាជ្យ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក TUNDRA ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BO-8073 បើកបរដោយបុរសវ័យខ្ទង់៣៥ឆ្នាំម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅបញ្រ្ចាស់ផ្លូវពីជើងមកត្បូង មកដល់ចំណុចកើតហេតុ បានរៀបនឹងបុករថយន្ត ម៉ាក SUZUKI នៅពីមុខ ហើយមិនព្រមងាកចេញបន្ទាប់មកម្ចាស់រថយន្ត SUZUKI បានចុះពីលើរថយន្តដើរទៅសួរថាបងដឹងខ្លួនឯង បើករថយន្តបញ្ច្រាស់ផ្លូវចរាចរណ៍អត់ នេះបើខ្ញុំជាន់ហ្វ្រាំងមិនទាន់វិញ មិនគ្រោះថ្នាក់ខ្ញុំទៅហើយ ក្រោយមកបុរសអ្នកបើករថយន្តស៊េរីទំនើប បានតបមកវិញថា គាត់ជាមន្រ្តីក្រសួងមួយរូប ហើយគាត់បត់ចូលផ្ទះឥឡូវចង់យ៉ាងម៉េច ដោយលឺសំដីបែបនេះ ក៏មានអារម្មណ៍ខឹងយ៉ាងខ្លាំង រួចបានតេទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍។

តែក្រោយមកក៏បុរសបើករថយន្តស៊េរីទំនើបចុះពីលើរថយន្តចាក់សោរត់ចូលច្រកឌៀងហែម គេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្តនៅកកស្ទះកណ្ដាលផ្លូវ ហើយខាងម្ខាងទៀតឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។ បន្ទាប់មកក៏សមត្ថកិច្ចមូលដ្ឋាន បានទៅសុំម្ចាស់រថយន្តSUZUKI សុំបញ្ចប់រឿងត្រឹម នឹងភ្លាមនោះក៏មានតំណាងខាងរថយន្តស៊េរីទំនើបមកសុំអង្វរជំនួសម្ចាស់រថយន្ត រួចក៏ភាគីរថយន្តSUZUKI បានបើករថយន្តចេញពីកន្លែងកើតហេតុតែម្តងទៅ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print