កូរ៉េខាងជើងបន្តសាកល្បងមីស៊ីល ជាថ្មី ក្រោយការសាល្បងបរាជ័យ

ចែករំលែក៖

នៅថ្ងៃទី២០ខែមីនា មន្ត្រីកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលសាក់ល្បងដល់ទៅ៤គ្រាប់ពីជើងទម្រងបាញ់រ៉ុក្កែត។ ការបាញ់សាកល្បងធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែមីនា ដោយការបាញ់សាកល្បងអូសបន្លាយរយៈ១ម៉ោង ចាប់ផ្តើមនៅវេលាម៉ោង ៧និង២០នាទីព្រឹក។ យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កាលពីព្រឹកថ្ងៃអាទិត្យនេះ មានការធ្វើតេស្តសព្វាវុធនៅកូរ៉េខាងជើង ដែលត្រូវបានសន្និដ្ឋានថា ជាការបាញ់តេស្តប្រព័ន្ធបាញ់មីស៉ីលម្តងបានច្រើនគ្រាប់រយៈចម្ងាយខ្លី ហើយយោធាយើងបាននិងកំពុងតាមឃ្លាំមើលស្ថានការណ៍ពាក់ព័ន្ធ ហើយរក្សានូវជំហរត្រៀមលក្ខណៈជានិច្ច»។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យុនហាប់ យោធាកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលចំនួន៤គ្រាប់ ចេញពីប្រព័ន្ធបាញ់មីស៉ីលរបស់ខ្លួន នៅវេលាម៉ោង០៧៖២០នាព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ខណៈទីតាំងនៃការធ្វើតេស្តស្ថិតនៅកន្លែងមួយ ក្នុងខេត្ត South Pyongan ។ កូរ៉េខាងជើងអាចប្រើប្រាស់ប្រព័ន្ធបាញ់មីស៉ីលប្រភេទនេះ ព្រមទាំងកាំភ្លើងធំផ្សេងទៀត ដើម្បីវាយប្រហារដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបាន៕ដោយ៖សាធី

...

រូបថត៖TTXVN phát

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print