ភ្នំពេញ : ដោយគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បបានផ្តល់អំណោយជាអង្ករទម្ងន់ ១៤០ តោន ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តទៅឱ្យប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ប្រជាពល រដ្ឋនៅរាជធានីភ្នំពេញមួយចំនួនកំពុងប្រឈមនឹងបញ្ហាលំបាកខ្វះខាតជីវភាពដូច្នេះត្រូវការចាំបាច់ជំនួយសង្គ្រោះបន្ទាន់ដូចជាស្បៀងអាហារជាដើម។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតាម រយៈលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយខណ្ឌៗទទួលបានអង្ករ ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពល រដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញនិងចាត់ចែងផ្តល់ជំនួយទាំងនោះជូនប្រជាពលរដ្ឋត្រូវតាមលទ្ធភាពជាក់ស្ដែងក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅប្រជា ពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។ សម្ដេចធ្លាប់មានប្រសាសន៍ ហើយថាមិនទុកឲ្យប្រជាពល រដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយគ្មានស្បៀងអាហារហើយអាជ្ញាធរបានដឹងនោះទេ៕