សម្តេចតេជោ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ផ្តល់អង្ករ ១៤០តោន​ ជូនខណ្ឌទាំង១៤ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត

ចែករំលែក៖

ភ្នំពេញ​ :​ ដោយគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋសម្ដេចតេជោ​ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុនសែន បបានផ្តល់អំណោយជាអង្ករទម្ងន់ ១៤០ តោន​ ដល់សាលារាជធានីភ្នំពេញ​ ដើម្បីយកទៅចែកជូនបន្តទៅឱ្យប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងខណ្ឌទាំង​១៤​ ក្នុងរាជធានីភ្នំពេញ​។ ប្រជាពល រដ្ឋនៅរាជធានីភ្នំពេញមួយចំនួនកំពុងប្រឈមនឹងបញ្ហាលំបាកខ្វះខាតជីវភាពដូច្នេះត្រូវការចាំបាច់ជំនួយសង្គ្រោះបន្ទាន់ដូចជាស្បៀងអាហារជាដើម។

លោកម៉េត មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ មីនានេះថា អង្ករដែលប្រគល់ជូនទៅខណ្ឌទាំង១៤​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែនតាម រយៈលោកឃួង ស្រេង​ អភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងមួយខណ្ឌៗទទួលបានអង្ករ​ ១០តោន ដើម្បីបន្តយកទៅចែកជូនទៅឱ្យបងប្អូនប្រជាពល រដ្ឋដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញនិងចាត់ចែងផ្តល់ជំនួយទាំងនោះជូនប្រជាពលរដ្ឋត្រូវតាមលទ្ធភាពជាក់ស្ដែងក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា​ សម្ដេចតេជោ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ សម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅប្រជា ពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា។ សម្ដេចធ្លាប់មានប្រសាសន៍ ហើយថាមិនទុកឲ្យប្រជាពល រដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយគ្មានស្បៀងអាហារហើយអាជ្ញាធរបានដឹងនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print