ពលរដ្ឋរាប់ពាន់នាក់ដង្ហែក្បួនប្រឆាំងការរើសអើងជាតិសាសន៍នៅបារាំង

ចែករំលែក៖

ពិធីដង្ហែក្បួនកូដកម្មកើតឡើងនៅ១២ទីក្រុងក្នុងប្រទេសបារាំង ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើហិង្សាពីសំណាក់កម្លាំងប៉ូលិសទៅលើពលរដ្ឋ។ នៅថ្ងៃទី១៩ ខែមីនា នៅទីក្រុងប៉ារីស ក្រុមបាតុករបានលើកស្លាកបដាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។ បាតុករមួយរូបបានលើកឡើងពីសមាជិកនៅក្នុងគ្រួសារស្លាប់ដោយសារតែអំពើហិង្សាពីកម្លាំងប៉ូលិស ។ ក្រៅពីរដ្ឋធានីប៉ារីស នៅមានទីក្រុងចំនួន១១ផ្សេងទៀត ក៏មានការដង្ហែក្បួនបាតុកម្មផងដែរ ក្នុងនោះមានទីក្រុង Bordeauxនិងលីយ៉ុង ជាដើម។ នេះជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅថ្ងៃទី២១ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ៦៩នាក់ស្លាប់ដោយប៉ូលិសអាហ្វ្រិកខាងត្បូង បាញ់ប្រហារទៅលើក្រុមបាតុករសន្តិភាពនៅឆ្នាំ១៩៦០ ៕ ដោយធីរីណា

 

...

រូបថត៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print