កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេល ៣ថ្ងៃមកនេះ បានបញ្ចប់ដោយជោគជ័យក្នុងស្មារតីសាមគ្គីភាព និងភាតរភាព និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ

ចែករំលែក៖

ខេត្តសៀមរាប : ក្នុងឱកាសនៃពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគ្រប់រូប ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងមធ្យោបាយសម្ភារក្នុងសកម្មភាពរបស់ ស.ស.យ.ក. ក្នុងរយៈកាលកន្លងមក។ លោកបន្តថា “បេសកកម្ម បុព្វហេតុ និងសមិទ្ធផលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេលកន្លងមកនេះ ក្នុងការរួបរួមយុវជនដោយមិនប្រកាន់និន្នាការ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិ បានបង្កើតឱ្យមានការទទួលស្គាល់មួយក្នុងមជ្ឈដ្ឋានយុវជន និងមហាជននៃព្រះរាជាណាចក្រកម្ពុជា។” បន្ថែមពីលើនេះ លោក៏បានលើកឡើងអំពីសមិទ្ធផលទាំងនេះ បានអនុញ្ញាតឱ្យ ស.ស.យ.ក. ពង្រីកវិសាលភាពរបស់ខ្លួន ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងក្នុង និងក្រៅស្រុកបានកាន់តែច្រើន។

លោកបានយកឱកាសនេះធ្វើការលើកទឹកចិត្ត និងក្រើនរំលឹកដល់សមាជិក សមជិកាគ្រប់រូបថា «ពេលដែលយើងដោះឯកសណ្ឋានស.ស.យ.ក. យើងមានតួនាទីខុសៗគ្នា តែពេលយើងពាក់ឯកសណ្ឋានមួយនេះ យើងគឺជាស.ស.យ.ក. យើងមានចក្ខុវិស័យជារួម, ក្នុងបុព្វហេតុតែមួយ, ក្នុងគោលបំណងតែមួយ គឺការបំផុះចលនាយុវជនកម្ពុជាឲ្យកាន់តែផុលផុសតាមរយៈការអនុវត្តកិច្ចការងារដោយចងចាំជាក់ និងបន្តស្មារតី២ធ្នូទៅពេលអនាគត ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមករួមគ្នាដើម្បីដាក់បុព្វហេតុរួមជាធំមួយសម្រាប់ជាតិ និងមាតុភូមិ។»

ចេញពីកិច្ចប្រជុំ និងការពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់នេះ អង្គប្រជុំទាំងមូលស្វែងរកធាតុចូលជាច្រើនចេញពីការចែករំលែកយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលធាតុចូលទាំងនេះជាមូលដ្ឋាននៃគំនិតបន្ថែមទៀតក្នុងការដឹកនាំយុវជន និងអនុវត្តកិច្ចការជាបន្តនៅតាមមូលដ្ឋានរៀងៗខ្លួន។ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. សូមសម្តែងនូវការអបអរសាទរ ក៏ដូចជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងពីសមាជិក សមាជិកាម្នាក់ៗក្នុងការងារកន្លងមក ហើយការចូលរួមដែលជំរុញឲ្យកិច្ចប្រជុំនាពេលនេះទទួលបានជោគជ័យជាផ្លែផ្កា៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print