បទអត្ថាធិប្បាយៈ សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​មួល​បង្កាច់​ មាន​ចរិត​ខុសគ្នា​ដូច​មេឃនិង​ដី​

ចែករំលែក៖

គេនៅចាំបាន​ថា​ លោក អ៊ូ វីរៈ គឺ​ជាអតីតសង្សារបស់ កឹម មនោវិទ្យា ឬអតីត​កូន​ចៅ​ជំនិត​របស់​លោក កឹម សុខា​ ដែល​ជាប្រធាន​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​កម្ពុជា​ កាល​ពី​លោក កឹម សុខា​ មិន​ទាន់​បាន​ប្រែកាយ​ទៅ​ជាប្រធាន​គណបក្ស​សិទ្ធិមនុស្ស​។ ប្រហែល​ជា​ដោយ​សារ​នៅ​មាន​ចំណង​ពាក់​ព័ន្ធគ្នា​​ខាង​ក្រៅឆាក​​​បែប​នេះ​ហើយ​​ ទើប​បាន​ជា​ជំរុញ​ឲ្យ​លោក អ៊ូ វីរៈ ព្យាយាម​ធ្វើ​ការ​វិភាគ​គាំ​ទ្រ​ទាំង​ផ្កាប់​មុខ​គាំទ្រ​ចំពោះ​អំពើ​អសីល​ធម៌​រឿង​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា​ រហូត​ដល់​គាត់​ហ៊ាន​វាយ​ប្រហារ​បង្ខូច​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ជាអ្នក​រៀប​ចំ​ឆាក​ ឬសេណារីយ៉ូ​ ក្នុង​ការ​បំបាក់​ប្រជាប្រិយភាព​ និង​កាត់​ផ្តាច់​ហិរញ្ញវត្ថុ​​របស់​​លោក កឹម សុខា​​ បែប​នេះ​។

តាម​ការ​ពិត​ រឿងទំនាក់​ទំនង​ស្រីញី​ ​របស់​លោក កឹម សុខា​និង​កញ្ញា​ ខុម ចាន់​តារាទី​ ហៅស្រីមុំ​នោះ​ គឺ​ជារឿង​ស្នេហា​របស់​បុគ្គល​ឯកជន​ ជាមួយនឹង​អ្នក​នយោបាយ​ល្បីឈ្មោះ​ម្នាក់​ប៉ុណ្ណោះ​ វា​មិន​បាន​​ពាក់​ព័ន្ធ នឹងរាជរដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ ការ​ចោទប្រកាន់​ចំ​ឈ្មោះ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​អ្នក​វិភាគ​រូប​នោះ​គឺ​ពិត​ជារឿង​បំផ្លើស​ និង​​បរិហារកេរិ៍្ត​។ ដូច្នេះ​ហើយ​ ទើប​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រើ​សិទ្ធិ​ការ​ពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​តាម​នីតិវីធី​ច្បាប់​ទៅ​តុលាការ​។​
ការ​ប្តឹង​ផ្តល់​លោក អ៊ូ វីរៈ នៅពេល​នេះ​ គឺ​មិន​បាន​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​ផ្កាប់​មុខ​គាំ​ទ្រ​បក្ស​ប្រឆាំង​នោះ​ទេ​ ហើយ​គណបក្ស​ប្រជាជន​ ប្តឹ​ង​តែ​អ្នក​ដែល​មួល​បង្កាច់​សភាព​ការណ៍​ពិត​ ដែល​និយាយ​បំផ្លើស​ទំលាក់​កំហុស​មក​លើ​អ្នក​ដ៏ទៃ​ ហើយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​តែ​ប៉ុណ្ណោះ​។​
រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាត្រា​៤១ ​ចែង​ថា​ ​​​ប្រជា​ពលរដ្ឋ​ខែ្មរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាព​ខាង​ការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ​ដោយរំលោភ នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​​របស់​​អ្នក​ដ៏ទៃ ដល់​ទំនៀម​ទំលាប់​ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានទ្បើយ។​
ផ្ទុយ​មក​វិញ​ ការ​និយាយ​បំផ្លើស​ បរិហារ​កេរ្តិ៍​ មួល​បង្កាច់​សភាព​ការណ៍​ពិត​ មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាការ​បញ្ចេញ​មតិ​ ឬជាសេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាព​ខាង​ការប្រជុំ នោះ​ទេ​។​
អ្នក​វិភាគ​ម្នាក់​គឺ​លោក ឱក​ សេរី​សោភក្តិ៍​ ក៏​បានយល់​ស្រប​ដែរ​ថា​ ដោយ​សារ​តែ​លោក អ៊ូ វីរៈ បាន​និយាយ​វាយ​ប្រហារ​ចេញ​ឈ្មោះ​ចំ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាអ្នក​រៀប​ចំ​ឲ្យ​មាន​ចំណាត់​ការ​ខាង​ផ្នែក​តុលាការ​​ ទើប​លោក​យល់​ថា​ ការ​ប្តឹង​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​លោក អ៊ូ វីរៈ ​​តាម​រយៈ​អ្នក​នាំ​ពាក្យ​​គឺ​ជារឿង​ធម្មតា​ ព្រោះ​វាពិត​ជាបាន​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​កាន់​អំណាច​​​ពិត​មែន​។ លោក បាន​អះអាង​ទៀត​ថា​ ទោះ​បី​ជាគណបក្ស​ណាផ្សេង​ក៏​ដោយ​ ប្រសិន​បើ​មាន​គេ​បរិហារកេរ្តិ៍​ បែប​នេះ​ ក៏​គណបក្ស​ផ្សេង​នោះ​មាន​សិទ្ធិ​ប្តឹង​ដែរ​ គឺ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​គណបក្ស​គេ​ និង​ដើម្បី​ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ក៏ជានីតិវិធី​ដើម្បី​ទទួល​បាន​នូវ​ភាព​យុត្តិធម៌ និង​សច្ចៈធម៌​មក​វិញ ផង​ដែរ។​
ករណី​ដែល​បង្ក​ឡើង​ដោយ​លោក អ៊ូ វីរៈ ហើយ​បាន​ផ្សព្វ​​ផ្សាយ​តាម​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា​ កន្លង​មក​នេះ​ គឺ​វា​កើត​ចេញ​ជាផល​វិបាក​នៃ​ទង្វើ​ជាក់​ស្តែង​របស់​សាម៉ីជន​ ដែល​បាន​ចោទប្រកាន់​ថា​រឿង​ស្នេហា​លួច​លាក់​របស់​ប្រធាន​ស្តី​ទី គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា​ និង​កញ្ញា​ស្រី​មុំ​ គឺ​ជាការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោយ​ពេល​ដែល​រឿង​អាស្រូវ​នេះ​បែក​ធ្លាយ​ដល់​សាធារណៈជន​ ហើយ​បែរ​ជាទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ។​ តើ​គណបក្ស​ប្រជាជន​ជាអ្នក​ដឹក​ដៃ​ឲ្យ​លោក កឹម សុខា​ ទៅ​ជួប​ជាមួយ​ស្រី​មុំ​ និង​ជាអ្នក​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ទៅ «គីគីលូ» នៅ​ក្រៅ​ប្រទេស​ឬយ៉ាង​ណា?​ ហេតុអ្វី​បាន​ជា​​​អ្នក​វិភាគ​រូប​នោះ​ហ៊ាន​ចោទ​ប្រកាន់​បែប​នេះ​? តើ​គេ​ធ្វើ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​​កេង​ចំណេញ​​​នយោបាយ​របស់​ក្រុម​គេ ​ឬយ៉ាង​ណា?​
ក្រោយ​ពីមាន​ការ​ប្តឹង​ផ្តល់​ ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​ទាំង​នោះ​ បែរ​​ជាមាន​ការ​លើក​ឡើង​ថា​ ស្ថាន​ការណ៍​​នយោបាយ​បច្ចុប្បន្ន​កំពុង​ឡើង​កំដៅ​ ឬមាន​ការ​ប្រែប្រួល​ខ្លាំង​ទៅវិញ​ នោះ​គឺ​ជារឿង​មិន​ពិត​។​ ការ​ប្រើ​ប្រាស់​​នីតិ​វិធី​ច្បាប់នាពេល​នេះ​ គឺ​សម​ស្រប​បំផុត​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ ហើយ​អនុវត្ត​តែ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​ល្មើស​ច្បាប់​​ប៉ុណ្ណោះ​។​​​
ករណី​លោក ហុង​ សុខហួរ​ ក្តី​ លោក អ៊ុំ​ សំអាន ក្តី​ និង​ករណី​ផ្សេងៗ​មួយចំនួន​ទៀត​នោះ​ គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ទង្វើ​ល្មើស​ច្បាប់​របស់​បុគ្គល​ទាំង​នោះ ប៉ុណ្ណោះ​។
ជារួម​ ការ​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្តឹង​លោក អ៊ូ វីរៈ ដែល​បាន​បំភ្លៃ​ និង​បរិហារ​កេរ្តិ៍​ គណបក្ស​​ប្រជាជន​កម្ពុជា​នាពេល​នេះ​ វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​ ហើយ​វា​ក៏​មិន​បាន​ប៉ះពាល់​ទៅ​ដល់​ប្រជាប្រិយភាព​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ឡើយ​ ព្រោះ​នីតិវិធី​នេះ​គ្រាន់​តែ​ជាការ​ស្វែង​រក​នូវ​សច្ចៈធម៌​ និង​យុត្តិធម៌​សម្រាប់​គណបក្ស​ប្រជាជន​​កម្ពុជា​តែ​ប៉ុណ្ណោះ​។​ កន្លង​មកក៏ដូច​ជាបច្ចុប្បន្ន​ ​គណបក្ស​ប្រជាជន​បាន​ខិត​ខំ​ស្តារ​ និង​កសាង​ប្រទេស​ និង​ថែម​ទាំង​​បាន​គិត​គូរ​យ៉ាង​ហ្មត់ចត់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​បាន​ដឹក​នាំ​ប្រទេស​​​ឲ្យ​ដើរតាម​គន្លង​​​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ និង​​តាម​បែប​ស៊ីវិល័យ​​ និង​នីតិរដ្ឋ ពិតៗ​​៕​

ដោយ​ នគរដ្រេហ្គន

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print