ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៥គ្រួសារ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា​ ទទួល​អំណោយ​របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥៥គ្រួសារ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ខេត្តព្រះសីហនុ បានទទួលអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាឱកាស​ជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យទី២០ ខែមីនា ឆ្នាំ២០២២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមការសោកស្តាយពីសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនពរបងប្អូនរងគ្រោះខ្យល់កន្ទ្រាក់ចំនួន ៥៥ គ្រួសារដែលជួបគ្រោះធម្មជាតិកាលពីម្សិលម៉ិញធ្វើឱ្យប៉ើងដំបូលផ្ទះ និង ដួលរលំផ្ទះ ហើយថ្ងៃនេះសាខាកាកបាទក្រហមបាននាំយកនូវអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋបានយកទៅប្រើប្រាសដោះស្រាយជួសជុលបំពេញបន្ថែមនូវលំនៅដ្ឋានរបស់បងប្អូន ព្រមទាំងផលប៉ះពាល់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនដោយសារករខកខានមិនបានចេញទៅបំពេញការងារខាងក្រៅ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ បានផ្ញើនូវគ្រឿងឧបភោគទាំងនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរសាខាថ្នាក់ស្រុក មេឃុំដោយស្មារតីទទួលខុសត្រូវក្នុងឃុំ បានប្រមូលពត៌មាននានាទាក់ទងទៅនឹងគ្រោះមហន្តរាយនេះ និងផ្តល់ព័ត៌មានមកសាខា និងរាយការណ៍ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីនាំយកស្បៀងអាហារទាំងនេះចែកជូនរបស់បងប្អូនរងគ្រោះ។ ហើយមកដល់ពេលនេះនៅមានប្រជាពលរដ្ឋ ២៥គ្រួសារផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ យើងនឹងបន្តចែកជូននៅថ្ងៃស្អែកបន្តទៀត។ ថ្វីត្បិតគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបណ្តាលឱ្យបាត់បង់ជីវិត ឬរបួសស្នាម និងស្មើឱ្យស្រុក ឃុំ បន្តយកចិត្តទុកដាក់តាមដានគ្រោះធម្មជាតិ ហើយកិច្ចការសំខាន់របស់យើង គឺជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋ និងរបួសស្នាម និងការជួសជុលផ្ទះឱ្យបានសមស្របឡើងវិញ។ រឿងគ្រោះធម្មជាតិគ្មានអ្នកណាម្នាក់ចង់នោះទេ បើវាកើតឡើងបង្កឱ្យមានផលលំបាកខូចខាតទ្រព្យសម្បត្តិគួរឱ្យសោកស្តាយ។ សូមអំពាវនាវបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាប្រចាំ នៅពេលមានបញ្ហាកើតឡើង អាយុជីវិតសំខាន់ជាងគេ ត្រូវរកកន្លែងមានសុវត្ថិភាពជាចំបងមុនគេ។

ក្នុងឱកាសនោះ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់សាំងដូសជម្រុញទី៣ និងដូស៤ ទើបមានប្រសិទ្ធភាពទប់ស្កាត់ ប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានខិតខំប្រឹងប្រែងកៀរគរសុំមិត្តភក្កិ និងទិញវ៉ាក់សាំង ដើម្បីធានាឱ្យប្រជាពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់ពេលវេលា និងគ្រប់គ្នា ដោយគ្មានការរើសអើង បែងចែកឱ្យតែមនុស្សរស់នៅលើទឹកដីកម្ពុជា ចាក់វ៉ាក់សាំងជូនទាំងអស់ឱ្យបានពេញលេញ ដើម្បីការពារជំងឺកូវីដ។ ព្រមទាំងកោតសរសើរលោកមេឃុំជាមន្ត្រីដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើការងារបានលឿនឆាប់រហ័សចុះស្រង់ស្ថិតិរាយការណ៍ ដើម្បីវេចខ្ចប់អំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។

ក្នុងឱកាសនោះលោកប្រធាន ក៏បាននាំយកអំណោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ តង់១ ឃីតមួយកញ្ចប់ (ក្រមា១ មុង១នភួយ១ សារុង១) ម៉ាសក្រណាត់១ដុំ ជែល១ដប អាវយឺត និងថវិកា១០ម៉ឺនរៀលសម្រាប់ពលរដ្ឋរងគ្រោះប៉ីងដំបូលបន្តិចបន្តួច ៥០គ្រួសារ, ២០ម៉ឺនរៀល ចំពោះផ្ទះប៉ើងដំបូលអស់ចំនួនពីរខ្នងផ្ទះនិង ១លានរៀល ចំពោះផ្ទះដួលរលំរាបដល់ដី ទន្ទឹមនោះឯកឧត្តម ក៏បានសន្យាជួយសាងសង់ផ្ទះដែលដួលរលំដល់ដីចំនួន ៣ខ្នង ធ្វើអំពីបេតុង ដំបូលសង្ក័សីមានទទឹង៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print