ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា បានត្រៀមលក្ខណៈពិភាក្សាជាមួយប្រធានាធិបតីពូទីន ហើយជាមួយគ្នានេះដែរ លោកបានព្រមានថា ប្រសិនបើកិច្ចពិភាក្សាបរាជ័យ សង្គ្រាមរវាងប្រទេសទាំងពីរនឹងក្លាយទៅជាសង្គ្រាមលោកលើកទីបី។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ទៀតថា «ខ្ញុំបានត្រៀមលក្ខណៈពិភាក្សាជាមួយគាត់«ពូទីន» ខ្ញុំគិតថា ប្រសិនបើមិនមានការចរចាយើងនឹងមិនអាចបញ្ចប់សង្គ្រាមនេះឡើយ»។ ប្រធានាធិបតី Volodymyr Zelensky បានបន្តទៀតថា «មនុស្សគ្រប់គ្នាបានគិតថា កិច្ចចរចាអាចដោះស្រាយរាល់បញ្ហា ប្រសិនមានឱកាសតែ១% ដើម្បីបញ្ចប់សង្គ្រាម ក៏យើងចាំបាច់ត្រូវតែចាបផ្តើមពិភាក្សាដែរ។ ប្រធានាធិបតី Volodymyr Zelensky បន្តទៀតថា «យើងត្រូវការប្រើប្រាស់គ្រប់រូបភាព គ្រប់ឱកាស ដើម្បីពិភាក្សាជាមួយលោកពូទីន ។ ប៉ុន្តែប្រសិនបើការខិតខំបរាជ័យ មានន័យថាសង្គ្រាមលោកលើកទីបីនឹងកើតឡើង»។ ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ទៀតថា មានតែការចរចាថ្នាក់ខ្ពស់បំផុតទេទើបយើងអាចបញ្ចប់សង្គ្រាមបាន។ លោកបន្តទៀតថា «មានតែពីរនាក់យើង ខ្ញុំនិងពូទីនទើបអាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបាន»៕ ដោយធីរីណា
រូបថត៖saostar.vn