រដ្ឋបាល​រាជធានីភ្នំពេញ​ រៀបចំចងទង់ជាតិ ប្រទេសជាមិត្តចំនួន៧៥ប្រទេស​ ដេីម្បី​អបអរ​កិច្ច​ប្រជុំកំពូល​អាស៊ាន​ ដែល​ព្រះ​រាជា ណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​នេះ​

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលរាជធានីភ្នំពេញ​ ក៏ដូច​ជា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បាននិងកំពុងរៀបចំ ចងទង់ជាតិនៃបណ្តារប្រទេសជាមិត្តនានា​តាំងបង្ហាញ​តាមបង្គោលទង់ជាតិ​នៅលេីសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង​ ដេីម្បី​បញ្ជាក់​ជាចំណង​មិត្តភាព​ និង​ជួយ​លេីកកំពស់​សោភណ្ឌ​ភាព​រាជធានីភ្នំពេញ​ផងដែរ​ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​មាន​ការ​អាក់​ខាន​ ។

      នៅ​ពេលនេះ​ យើងបានសង្កេតឃេីញទង់ជាតិជាច្រេីន​ប្រទេស​ត្រូវ​បាន​ចង​និង​បង្ហូត​ឡើង​លេីជាថ្មីម្តងទៀតបក់រវិចៗ​នៅ​លេីសួនច្បារ​ស្របមាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង​ ចាប់​ពី​ សាលសន្និសីទ​ចតុមុខ​ រហូត​ដល់​រូប​សំណាក​ តេជោ​មាស​ និង​តេជោយ៉ត​ រួមជាមួយការតុបតែងលម្អទាំងសួនច្បារ​ និងភ្លេីងពណ៌ផ្សេងៗទៀត របស់អាជ្ញាធរផងនោះ​ បានធ្វេីឱ្យ​រាជធានី​ភ្នំពេញ ​កាន់តែមាន​សម្រស់​មួយ​កម្រិត​ថែម​ទៀត​។ 

    ជាក់​កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុង រៀបចំដាក់បង្ហាញទង់ជាតិប្រទេសជាមិត្តទាំងអស់ឡើងវិញ នៅសួនច្បារមាត់ទន្លេ បន្ទាប់ពីបានផ្លាស់ប្តូរមួយរយៈដើម្បីដាក់ជំនួសដោយទង់អាស៊ានក្នុងអំឡុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខនេះ។ 

     មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២១ ​មីនា​២០២២នេះថា​ ៖ ដោយ​មាន​ការ​ណែនាំ​ពី​ អភិបាល​រាជ​ធានី​ភ្នំពេញ​ ឯ.ឧ ឃួង ស្រេង ក្រុម​ការងារ​របស់​លោក​ បានចង​ ទង់ជាតិតំណាងប្រទេសជាមិត្តនានាចំនួន ៧៥ប្រទេស​ រួម​ជាមួយ​ការ​តុបតែងលម្អរនានា​ ដេីម្បី​ចូលរួមអបអរសាទរ​កិច្ច​ប្រជុំ​អាស៊ាន​ ដែល​រាជធានីភ្នំពេញ​ក៏ដូច​ព្រះ​រាជ​រាជាណាចក្រកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ 

        លោក​បាន​បញ្ជាក់​ថា​៖ តាម​ពិត​ប្រទេស​ដែល​ជាសមាជិក​អាស៊ាន​មាន​តែ១១ ប្រទេស​ទេ​ ប៉ុន្តែ​ដោយ​មាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ក៏តម្រូវឱ្យចងទង់ជាតិប្រទេសជាមិត្តចំនួន ៧៥ប្រទេស​តែម្តង​ទៅ​។ 

   សូមបញ្ជាក់ថា​៖ រយះពេលជាង៤០ឆ្នាំកន្លងមកនេះ​ ផ្តើមចេញពីនយោបាយ​ឈ្នះ​ឈ្នះ​ ដែល​ដឹកនាំ​ដោយ​ សម្តេច​ អគ្គ​មហា​សេនា បតី​តេជោ​ ហ៊ុន​ សែន​បានធ្វេីអោយ​ ប្រជាជនកម្ពុជាសំរេច នូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹកស្មានដល់។​ កម្ពុជាបានប្រែ ក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៏,ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ ជាតិ និងការបែងចែកទឹកដីក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព,សេរីភាព,ឯកភាព,ស្ថេរភាពនិងអភិវឌ្ឍន៏ លើគ្រប់វិស័យធ្វើឲ្យជីវភាពប្រជា ជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ ពិសេសរាជធានីភ្នំពេញ កំពុងស្ថិតលើផ្លូវអភិវឌ្ឍន៏ដ៏គួឲ្យមោទនៈក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ  ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print