ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរៀបចំ ចងទង់ជាតិនៃបណ្តារប្រទេសជាមិត្តនានាតាំងបង្ហាញតាមបង្គោលទង់ជាតិនៅលេីសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ដេីម្បីបញ្ជាក់ជាចំណងមិត្តភាព និងជួយលេីកកំពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់មានការអាក់ខាន ។
នៅពេលនេះ យើងបានសង្កេតឃេីញទង់ជាតិជាច្រេីនប្រទេសត្រូវបានចងនិងបង្ហូតឡើងលេីជាថ្មីម្តងទៀតបក់រវិចៗនៅលេីសួនច្បារស្របមាត់ទន្លេមុខព្រះបរមរាជវាំង ចាប់ពី សាលសន្និសីទចតុមុខ រហូតដល់រូបសំណាក តេជោមាស និងតេជោយ៉ត រួមជាមួយការតុបតែងលម្អទាំងសួនច្បារ និងភ្លេីងពណ៌ផ្សេងៗទៀត របស់អាជ្ញាធរផងនោះ បានធ្វេីឱ្យរាជធានីភ្នំពេញ កាន់តែមានសម្រស់មួយកម្រិតថែមទៀត។
ជាក់កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុង រៀបចំដាក់បង្ហាញទង់ជាតិប្រទេសជាមិត្តទាំងអស់ឡើងវិញ នៅសួនច្បារមាត់ទន្លេ បន្ទាប់ពីបានផ្លាស់ប្តូរមួយរយៈដើម្បីដាក់ជំនួសដោយទង់អាស៊ានក្នុងអំឡុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ មីនា២០២២នេះថា ៖ ដោយមានការណែនាំពី អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង ក្រុមការងាររបស់លោក បានចង ទង់ជាតិតំណាងប្រទេសជាមិត្តនានាចំនួន ៧៥ប្រទេស រួមជាមួយការតុបតែងលម្អរនានា ដេីម្បីចូលរួមអបអរសាទរកិច្ចប្រជុំអាស៊ាន ដែលរាជធានីភ្នំពេញក៏ដូចព្រះរាជរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបញ្ជាក់ថា៖ តាមពិតប្រទេសដែលជាសមាជិកអាស៊ានមានតែ១១ ប្រទេសទេ ប៉ុន្តែដោយមានការណែនាំពីថ្នាក់លើក៏តម្រូវឱ្យចងទង់ជាតិប្រទេសជាមិត្តចំនួន ៧៥ប្រទេសតែម្តងទៅ។
សូមបញ្ជាក់ថា៖ រយះពេលជាង៤០ឆ្នាំកន្លងមកនេះ ផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែនបានធ្វេីអោយ ប្រជាជនកម្ពុជាសំរេច នូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជាបានប្រែ ក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៏,ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ ជាតិ និងការបែងចែកទឹកដីក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព,សេរីភាព,ឯកភាព,ស្ថេរភាពនិងអភិវឌ្ឍន៏ លើគ្រប់វិស័យធ្វើឲ្យជីវភាពប្រជា ជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ ពិសេសរាជធានីភ្នំពេញ កំពុងស្ថិតលើផ្លូវអភិវឌ្ឍន៏ដ៏គួឲ្យមោទនៈក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕ សំរិត