លោកត្រាំប្រកាសថានឹងវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ២០២៤

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា លោកនឹងវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ២០២៤ ។ ការប្រកាសខាងលើរបស់លោកត្រាំគឺបានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រ នៅក្នុងទីក្រុង Fort Lauderdale, Florida នាយប់ថ្ងៃទី ១៩ខែមីនា(ពេលវេលានៅអាមេរិក)។ នេះជាដំណើរឃោសនាថ្មីរបស់លោកត្រាំដែលមានឈ្មោះថា «អាមេរិកសេរីភាព»។ នៅក្នុងការជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋកាលីហ្វ័រនីញ៉ា លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ជាមួយការគាំទ្ររបស់អ្នករាល់គ្នានៅទីនេះ យើងនឹងយកមកវិញនូវសភាទាំងពីរ ក៏ដូចជាប្រទេសរបស់យើង ហើយអ្វីដែលសំខាន់បំផុតនៅឆ្នាំ២០២៤នោះ គឺពួកយើងនឹងត្រឡប់ទៅកាន់សេតវិមានដ៏ស្រស់ស្អាតរបស់យើងវិញ»។ លោក ត្រាំ មិនទាន់បានប្រកាសនៅឡើយទេអំពីការចូលរួមជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ប៉ុន្តែតាំងតែពីចាញ់ឆ្នោតកាលពីឆ្នាំ២០២០មក លោកធ្លាប់បានបង្ហើបខ្លះៗ ថារូបលោកអាចនឹងសាកល្បងប្រកួតយកតំណែងនេះ ជាថ្មីម្តងទៀត។ រីឯលោក បៃដិន វិញធ្លាប់បានលើកឡើងថា រូបលោកអាចនឹងបន្តឈរឈ្មោះមួយអាណត្តិទៀតនៅឆ្នាំ២០២៤ ប្រសិនបើលោកនៅមានសុខភាពរឹងមាំ។ នៅសហរដ្ឋអាមេរិក ប្រធានាធិបតីអាចកាន់អំណាចបាន២អាណត្តិ សរុប៨ឆ្នាំ ខណៈដែលលោកត្រាំ កាន់បានត្រឹមមួយអាណត្តិ ហើយក៏ចាញ់ឆ្នោតដោយសារលោកបៃដិន។ ដូច្នេះលោក ត្រាំ នៅមានឱកាសកាន់តំណែងនេះបានមួយអាណត្តិទៀត៕ ដោយធីរីណា

...

រូបថត៖anninhthudo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print