ប្រធានាធិបតីជាប់ឆ្នោតថ្មីកូរ៉េខាងត្បូងចង់ផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល

ចែករំលែក៖

 ក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី លោក Yoon Suk-yeol បានលើកឡើងពីគម្រោងផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល ។ បណ្តាញព័ត៌មាន អាល្លឺម៉ង់ DW បានផ្សាយថា លោក Yoon Suk-yeol នឹងឡើងកាន់តំណែងដឹកនាំប្រទេសកូរ៉េខាងត្បូងនៅខែឧសភាខាងមុខ។ លោកនឹងបន្តគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ អបរំ សុខាភិបាលនៅទីក្រុង Sejong ។ ទីក្រុង Sẹong មានចម្ងាយពីរដ្ឋធានីសេអ៊ូលប្រមាណ១២៥គីឡូម៉ែត្រ ។ ទីក្រុង Sejong ត្រូវបានដាក់ឈ្មោះទៅតាមព្រះនាមរបស់ព្រះរាជា Sejong ដែលគ្រប់គ្រងអំណាចដឹកនាំប្រទេស៥៣ឆ្នាំ ចាប់ពីឆ្នាំ ១៣៩៧ ស្ថិតក្នុងរាជវង្ស Joseon ។ ការកសាងទីក្រុងនេះដើម្បីផ្លាស់ប្តូររដ្ឋធានីបានធ្វើឡើងតាំងពីឆ្នាំ ២០០៧មក ។ នៅឆ្នាំ ២០១២ទីក្រុងនេះត្រូវបានផ្តល់សិទ្ធិក្នុងការគ្រប់គ្រងស្វ័យភាព ពិសេស។ លោក Yoon Suk-yeol បានសន្យានឹងបញ្ជូនផ្នែកមួយចំនួននៃរដ្ឋាភិបាលទៅកាន់ទីក្រុងថ្មី និងផ្តល់ជំនួយក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ក៏ដូចជាបង្កើនការស្រាវជ្រាវបច្ចេកវិទ្យាទំនើប ក្នុងគោលដៅទាក់ទាញអ្នកវិទ្យាសាស្ត្រ។ ក្នុងពេលនេះមានទីតាំងរដ្ឋាភិបាលបានទៅដាក់នៅទីក្រុង Sejong ក្នុងនោះមានក្រសួងអបរំ និងបរិស្ថាន ។ បច្ចុប្បន្នទីក្រុងសេចុងមានពលរដ្ឋរស់នៅប្រមាណតែជាង៣៦០ពាន់នាក់ប៉ុណ្ណោះ៕ ដោយធីរីណា
រូបថត៖AP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print