Update៖ សមត្ថកិច្ចបើលាក់ក៏លាក់មិនជិតដែរ ស្គាល់ ឈ្មោះ ពិត ម្ចាស់ រថយន្ត Tundra ពាក់ស្លាក លេខ 2BO-8073 ភ្នំពេញ ហេីយ គឺនាយអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ សរ ប៊ុនគីម

ចែករំលែក៖

ភ្នំពេញ : កុំចេះតែព្រហើន កោងកាច មារយាទអន់ អាងនេះ អាងនោះ ចុងក្រោយគឺ(អុញ)ហើយ ។ អាចមេកោយអង្គភាពដកបញ្ឈរជើងក៏អាចថាបាន ! ខណៈភាពទំនើង គ្មានខួរពិចារណា ធ្វើឱ្យអស់តម្លៃមួយប៉ប្រិចភ្នែក ដែលខ្លួនជាសមត្ថកិច្ចថែមទៀតនោះ។ 

សូមបញ្ជាក់ថា, ស្គាល់​ឈ្មោះ​ពិត​ម្ចាស់​រថយន្ត​ Tundra ពាក់ស្លាក​លេខ​ 2BO-8073 ភ្នំពេញ​ ហេីយ​ !  ម្ចាស់​រថយន្ត​មិនមែន​ជាមន្ត្រី​ក្រសួង​មហាផ្ទៃ​ទេ​ !  គឺនាយអាវុធហត្ថលើផ្ទៃប្រទេស។ 

ក្នុងរឿងនេះទោះបី​សមត្ថកិច្ច​មិនទាន់​បង្ហាញ​ឈ្មោះ​ពិត​ម្ចាស់​រថយន្ត​ធុនដ្រា​នេះក៏ដោយ​ ក៏ផ្អែកតាមការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បានរកឃេីញ​ថា​ រថយន្ដ​ Tundra ពាក់​ស្លាក​លេខ​ 2BO-8073 ភ្នំពេញ​ ដែល​បេីកបរ​បញ្ច្រាសទិសដៅចរាចរណ៍បង្កការរិះគន់ខ្លាំងនោះ​ គឺទេីបតែ​ទិញនៅថ្ងៃទី​ ២៤​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ យកមកធ្វេី​ស្លាក​លេខ​ចុះបញ្ជី​នៅថ្ងៃទី​ ៦​ ខែ​ មករា​ ឆ្នាំ​ ២០២២​ ដោយមានម្ចាស់​ឈ្មោះ​ សរ​ ប៊ុន​គីម​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ មានទី​លំនៅ​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានមុខរបរ​ ជា​អនុប្រធាន​អង្គភាព​សន្តិសុខ​សេនាធិការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។  

សូមបញ្ជាក់ថា​ កន្លង​មកនៅថ្ងៃទី​២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៥​ វេលា​ម៉ោង​ ៨:៤៥​ នាទី​ យប់​ លោក​ សរ​ ប៊ុន​គីម​ ធ្លាប់​បេីកបរ​ រថយន្ត​ Mercedes ពាក់ស្លាក​លេខ​ 2M-9199 ភ្នំពេញ​ ពណ៌​ខ្មៅ​ មាន​ទំនាស់​ជាមួយ​មនុស្ស​មួយក្រុម​ទៀត​បេីក​រថយន្ដ​ RAV4 រហូត​លោក​ សរ​ ប៊ុន​គីម​ ដកកាំភ្លេីង​កាន់​នៅនឹងដៃថែមទៀតផង​ ។

ក្នុងរឿងនេះសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានធ្វើលិខិតអញ្ជើញឱ្យចូលខ្លួនមកដោះស្រាយនិងបងពិន័យតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនបានប្រាប់ពីអត្តសញ្ញាណនៅឡើយទេ រឿងដំរីងាប់យកមកបាំង ពិតជាមិនជិតមែន គឺជានាយកងរាជអាវុធហត្ថលើផ្ទៃប្រទេសសោះ មានគំនិត អសីលធម៌ គ្មានវិជ្ជាជីវៈ ជាកងកម្លាំងប្រដាប់អាវុធ ជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីគំរូដល់ពលរដ្ឋ ហើយក្លាយទៅជាជនទំនើងក្នុងសង្គម ដែលប្រជាពលរដ្ឋស្អប់ខ្ពើមនេះទៅវិញ៕ 

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print