ភ្នំពេញ : យោងតាមសេចក្ដីប្រកាសព័ត៌មាន
ស្តីពីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ. ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ២០២៥(IDP) តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គោលបំណងនៃសិក្ខាសាលា គឺ (១) ផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ដែលត្រូវបាន អនុម័តដោយរាជរដ្ឋាភិបាលក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និង (២) ពិភាក្សាអំពីទិសដៅបន្តសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០២១។ សិក្ខាសាលាមានការចូលរួមពី លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក. អ. ក សរុបចំនួនប្រមាណ ១៣០ រូប។
ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវកិច្ចស្វាតមន៍ចំពោះលោក លោកស្រី និងមន្ត្រីទាំងអស់ដែលមានវត្តមានក្នុងសិក្ខាសាលានេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP ក្នុងការរៀបចំរបាយ ការណ៍វាយតម្លៃប្រកបដោយគុណភាពខ្ពស់ ដែលទទួលបានធាតុចូលគ្រប់ជ្រុងជ្រោយពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។ របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់ ត្រួតពិនិត្យវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តនាពេលកន្លងមក។ របាយការណ៍ បានផ្តល់មូលដ្ឋានរឹងមាំ ច្បាស់លាស់ និងជាធាតុចូលសម្រាប់រាជរដ្ឋាភិបាលពិនិត្យពិចារណាក្នុងការ កំណត់គោលដៅថ្មី និងការតម្រង់ទិសសម្រាប់ការអនុវត្តដំណាក់កាលបន្ទាប់ ដើម្បីធ្វើឲ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានភាពរស់រវើក និងខ្លាំងក្លាឡើង ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសកល ពិសេសក្នុងបរិការណ៍ នៃវិបត្តិជំងឺកូវីដ-១៩។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គសិក្ខាសាលាថា កិច្ចការបន្ទាប់ ដែលត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធគឺការរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០២១ ដែលជាកម្មវត្ថុចម្បងមួយនៃសិក្ខាសាលានាថ្ងៃនេះ ហើយដែលលោកសង្ឃឹមយ៉ាងមុតមាំថាស្មារតីនៃកិច្ចសហការល្អពីគ្រប់តួអង្គពាក់ព័ន្ធនាពេលកន្លង មកនឹងនៅតែបន្តនាពេលអនាគត។
ជាលទ្ធផល បន្ទាប់ពីការធ្វើបទបង្ហាញពីសំណាក់ លោក នុត អ៊ុនវ័ណរ៉ា ប្រធានលេខាធិការដ្ឋាន ដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក និងពីសមាជិកលេខាធិការដ្ឋាន និងបន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងផុលផុស អង្គសិក្ខាសាលាបានសម្តែងនូវការអបអរសាទរចំពោះ សមិទ្ធផលនៃរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ និងបានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបើ ប្រាស់របាយការណ៍នេះជាមូលដ្ឋានកំណត់យុទ្ធសាស្ត្រ សំដៅជំរុញការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម កម្ពុជា។ ជាមួយគ្នានេះ ក្រសួង-ស្ថាប័នបានឯកភាពលើបន្ទាត់ពេលវេលា និងត្រៀមផ្ដល់កិច្ចសហការ ក្នុងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០២១។ តាមការគ្រោង ទុក ក្រុមការងារគ្រោងនឹងបញ្ចប់ការរៀបចំសេចក្តីព្រាងរបាយការណ៍បឋមនៃរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០២១ រួចដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួង នៅខែកក្កដា ឆ្នាំ២០២២, បន្ទាប់មកគឺការដាក់ឆ្លងកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងឈានដល់ការដាក់សេចក្តីព្រាងរបាយ ការណ៍ចុងក្រោយឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងអនុម័ត នៅដំណាច់ឆ្នាំ២០២២។
ជាកិច្ចបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក លោកស្រី និងមន្ត្រី តំណាងក្រសួង-ស្ថាប័នទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងផ្តល់មតិផ្ដាំផ្ញើដល់ក្រសួង ស្ថាប័ន ឱ្យប្រើប្រាស់របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្ត IDP ប្រកបដោយប្រសិទ្ធ ភាព និងបន្តកិច្ចសហការផ្តល់ធាតុចូលសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ ២០២១។
គួររំលឹកផងដែរថា ផ្អែកលើរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោល នយោបាយ IDP ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ជាតិ ដឹកនាំការសិក្សាវាយតម្លៃលម្អិតទៅលើនិន្នាការ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មតំបន់ និងសកល ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីកែសម្រួលចក្ខុវិស័យ គោលដៅ និងគោលបំណងន គោលនយោបាយ IDP សម្រាប់រយៈពេលបន្តខាងមុខ
ដោយមានការចូលរួមសហការពីលេខាធិការ ដ្ឋានដឹកនាំនិងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក ដែលបច្ចុប្បន្នក្រុមការងារ កំពុងធ្វើកិច្ចការនេះយ៉ាងសស្រាក់សស្រាំ ៕