តម្លៃប្រេងនៅលើពិភពលោកបានកើនឡើង ១១៦ដុល្លារក្នុងមួយបារ៉ែល គឺកើនឡើង៧%បន្ថែមទៀតនៅថ្ងៃទី ២២ខែមីនា ។ ការកើនឡើងខ្ពស់ដោយសារតែខ្វះប្រភពផ្គត់ផ្គង់ប្រេង ។ ក្នុងពេលនេះដែររដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុប ខ្វែងកំនិត្យគ្នាស្តីពីការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនៅក្នុងប្រទេសរុស្ស៊ី ។ ប្រទេសជាច្រើន ក្នុងនោះមានអាល្លឺម៉ងបានប្រកាសថា ប្រទេសក្នុងសហគមន៍អឺរ៉ុប បានអាស្រ័យភាគច្រើនទៅលើថាមពលរបស់រុស្ស៊ី ហើយប្រទេសនៅក្នុងតំបន់នឹងទទួលរងផលប៉ះពាល់ខ្លាំង ប្រសិនបើដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនោះ។ ក្នុងពេលជាមួយគ្នានេះតម្លៃប្រេងបានឡើងថ្លៃខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ជាអតីតរដ្ឋមន្ត្រីក្រសួងថាមពលលោក Alexander Novak បានបញ្ជាក់ថា តម្លៃប្រេងអាចនឹងបន្តកើនឡើងខ្ពស់ ដល់ទៅ៣០០ដុល្លារក្នុងមួយបារ៉ែល ហើយអាចកើនឡើងដល់ទៅ ៥០០បារ៉ែល ប្រសិនបើប្រទេសលោកខាងលិច មិនបោះបង់ការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី។ ចំណែកប្រទេសផលិតប្រេងវិញ គឺមិនខ្វល់ពីការឡើងថ្លៃនោះឡើយ ការឡើងថ្លៃកាន់តែខ្ពស់ ប្រទេសផលិតប្រេងនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន។ ទាំងនោះហើយបានជាប្រទេសអារ៉ាប៊ី សាអូឌីត បានប្រកាសថា ប្រទេស OPEC មិនទទួលខុសត្រូវ ចំពោះការខ្វះខាតប្រេងនៅលើពិភពលោកនោះឡើយ៕ដោយ៖ធីរីណា
រូបថត៖tapchitaichinh.vn