ប្រទះឃេីញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួនដោយសង្ស័យថាអាចបង្កមកពីខ្យល់គ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង​នៅជាន់ទី២​ ភូមិព្រៃ ទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ថុល ដារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ធ្វើការងារនៅរោងចក្រ ស្នាក់នៅក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកាប់ដៃ ឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុន ពេលកើតហេតុ គេបានឃើញបន្ទប់ជួល របស់ជនរងគ្រោះខាងលើបិទទ្វារ តែមិនមានចាក់សោទ្វារនៅខាងក្រៅនោះទេ គឺ ដាក់គន្លឹះទ្វារខាងក្នុង ព្រមទាំងមិនឃើញ ជនរងគ្រោះចេញទៅធ្វើការងារពីរបីថ្ងៃ មកហើយ ទើបមានការងឿងឆ្ងល់ និង សង្ស័យក៏បាននាំគ្នាទៅគោះទ្វារ និង ស្រែកហៅជនរងគ្រោះ តែមិនឃើញមាន ឆ្លើយតបមកវិញសោះ ។
ប្រភពដដែលបន្តថា ដោយឃើញគួរឱ្យសង្ស័យដូច្នេះ ពួកគាត់ក៏បាននាំគ្នាគាស់ ទម្លុះទ្វារមើល ស្រាប់តែឃើញជនរង គ្រោះដេកស្លាប់ទាំងបែកពពុះមាត់ និង មានស្នាមជាំនៅលើដងខ្លួន ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និងទាក់ទងទៅខាង អាជ្ញាធរភ្លាមៗដើម្បីឱ្យមកពិនិត្យមើល ជាក់ស្តែង។
ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកេីតហេតុដើម្បីពិនិត្យជាក់ស្តែង។ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង ទេីបប្រគល់សពទៅឱ្យក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក កំណើត ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print