លោករដ្ឋមន្រ្តី​ ថោង ខុន ផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ​ចំនួន ៨ចំណុច ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖ ​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ ​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ​ ​បានផ្តល់​នូវ​គោលការណ៍​ណែនាំ​ជា​គន្លឹះ​សំខាន់​ៗ​ចំនួន​ ​៨​ចំណុច​ ​លើ​បញ្ហា​ប្រឈម​ជាស​កល​ ​មាន​ដូច​ខាងក្រោម​៖
​១​. ​ការ​ពង្រឹង​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​សន្តិសុខ​ ​សណ្តាប់ធ្នាប់​សាធារណៈ​
​២​. ​ការ​អនុវត្ត​កំណែ​ទម្រង់​វិមជ្ឈការ​ ​និង​វិ​សហ​មជ្ឈការ​
​៣​. ​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​ ​ការ​ដោះស្រាយ​វិ​ទា​ទ​ដីធ្លី​ ​និង​ការពារ​ធម្មជាតិ​
​៤​. ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​
​៥​. ​ការរៀបចំ​ប្រព័ន្ធ​ផែនការ​ ​និង​ការ​ពង្រឹង​ប្រព័ន្ធ​គណនេយ្យ​ភាព​សង្គម​
​៦​. ​ការ​ផ្តល់​សេវា​សាធារណៈ​ ​និង​ការដោះស្រាយបញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​
​៧​. ​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់​ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​
​៨​. ​ការ​ពង្រឹង​របៀបរបប​ការងារ​។

​ការ​ផ្ដល់​គោលការណ៍​ណែនាំ​នេះ​ត្រូវ​បាន​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ ​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ​ ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​២​១​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​២​ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​,លោក​ ​ឈុន​ ​ឈ​ន់ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ព្រមទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ​, ​ថ្នាក់​ដឹកនាំ​ ​ម​ន្រ្តី​រាជការ​ ​និង​កងកម្លាំង​មានសមត្ថកិច្ច​គ្រប់​លំដាប់​ ​ថ្នាក់​ជាច្រើន​រូប​នៅ​អាគារ​រស្មី​ចន្ទ​ពេញ​វង់​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​។​

​នាឱកាស​នោះ​ដែរ​ ​លោក​ ​ងួន​ ​រតនៈ​ ​ឡើង​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ជូន​អង្គ​សន្និបាត​ ​អំពី​កិច្ច​ដំណើរការ​ ​និង​លទ្ធផល​នៃ​អង្គ​សន្និបាត​ ​ដែល​បាន​​ដំណើរ​​ការ​រយៈពេល​មួយថ្ងៃ​រួចមក​ ​លោក​ ​ថោ​ង​ ​ខុន​ ​បាន​កោតសរសើរ​ ​និង​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​កងកម្លាំង​មានសមត្ថកិច្ច​នានា​ ​និង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្ត​កំពង់ធំ​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាងសកម្ម​ក្នុង​ការ​បំពេញ​តួនាទី​ ​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ក្នុង​ការធានា​ថែរក្សា​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ការ​រក្សា​សន្តិសុខ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ ​ការ​លើក​ក​ម្ពស់​លទ្ធិ​ប្រជា​ ធិ​ប​តេយ្យ ​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ ​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​សំដៅ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​ ​និង​បន្ត​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​ក្នុង​នោះ​បាន​ខិតខំ​ចូលរួម​ ​ដោះស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ការ​ដោះស្រាយ​ក្តី​កង្វល់​ ​សំណើ​ ​សំណូមពរ​ ​និង​បញ្ហា​ប្រឈម​នានា​ ​នៅ​មូលដ្ឋាន​បាន​ជាបន្តបន្ទាប់។

លោក​អភិបាលខេត្ត​ បានថ្លែងបន្តថា​​ ​ពិសេស​ការចូលរួម​ទប់​ស្កាត់​ ​និង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ព្រមទាំង​ចូលរួម​ជំរុញ​ ​គាំទ្រ​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ម​ន្រ្តី​រាជការ​ ​កងកម្លាំង​មានសមត្ថកិច្ច​ ​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ធំ​ ​ផ្អែក​តាម​យុទ្ធ​សា​ស្រ្ត​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ​បង្ក​ ​លក្ខណៈ​សម្បត្តិ​ដល់​កា​របើក​ប្រទេស​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិ​ស័យ​ ​ហើយ​ក្រសួង​ស្ថាប័ន​ ​និង​រដ្ឋបាល​សាធារណៈ​គ្រប់​ថ្នាក់​ក៏បាន​ធ្វើ​ ​សកម្មភាព​ពេញលេញ​ទៅតាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​រហូតមកដល់​បច្ចុប្បន្ននេះ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print