ក្លិបមេឃខៀវ Manchester City បានឈរនៅលើកំពូលតារាងក្នុងស្ថាប័នDeloitte Football Money League គឺជាការចំណាត់ថ្នាក់នៃក្លិបតាមចំណូលដែលបានមកពីប្រតិបត្តិការបាល់ទាត់ ជាលើកដំបូងក្នុងនាមជាក្លិបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកក្នុងរដូវកាល២០២០-២០២១ ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19ក៏ដោយ។
កាលពីរដូវកាល២០១៩-២០២០ ក្លិប Barcelona ជាអ្នកឈរកំពូលតារាង ប៉ុន្តែរដូវកាលនេះបានធ្លាក់មកនៅលេខរៀងទី៤ក្នុងតារាងចំណាត់ថ្នាក់ទាំង២៥ក្លិប ដែលជាចំណាត់ថ្នាក់ទាបបំផុតរបស់ក្លិបយក្សអេស្ប៉ាញមួយនេះចាប់តាំងពីឆ្នាំ២០១៣-២០១៤។ក្លិប Man City ដែលគ្រប់គ្រងដោយប្រធានក្លិប Abu Dhabi ជាមួយនឹងប្រាក់ចំណូលចំនួន៦៤៤.៩លានអឺរ៉ូ (៧១០.៨១លានដុល្លារអាមេរិក) និងមានអ្នកឧបត្ថម្ភមួយចំនួនដែលភ្ជាប់ទៅនឹងម្ចាស់បានកើនឡើងចំនួន៦។ក្លិបម្ចាស់ជើងឯក Premier League និងអ្នកដឹកនាំបច្ចុប្បន្នគ្រាន់តែជាក្លិបទី៤ដែលឈរលើកំពូលតារាង Money League បន្ទាប់ពី Barcelona, Real Madrid និង Manchester United កាលពីរដូវកាលមុន។ក្លិបយក្សអេស្ប៉ាញមួយទៀតគឺអធិរាជស Real Madrid មានចំណូល៦៤០.៧លានអឺរ៉ូ ជាប់លេខ២, ក្លិបអាល្លឺម៉ង់ Bayern Munich មានចំណូល៦១១.៤លានអឺរ៉ូជាប់លេខ៣, ក្លិបបិសាចក្រហម Manchester United ឈរនៅលេខ៥ដែលទាបបំផុតរហូតមកដល់ពេលនេះ ខណៈដែលក្លិប Paris St Germain ឈរលេខ៦ និង Liverpool ឈរលេខ៧។ចំណែកក្លិបម្ចាស់ជើងឯកអឺរ៉ុប តោខៀវ Chelsea ដែលឥឡូវនេះដាក់លក់ហើយជាមួយនឹងការដាក់ទណ្ឌកម្មលើម្ចាស់មហាសេដ្ឋីសញ្ជាតិរុស្ស៊ីលោកRoman Abramovich បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនគឺស្ថិតនៅលំដាប់ទី៨។ក្លិបចំនួន១១ក្នុងចំណោមក្លិបកំពូលទាំង២០គឺមកពី Premier League ដែលជាសមាមាត្រខ្ពស់បំផុតមិនធ្លាប់មាន ដោយក្លិប WolverhamptonWanderers មាននៅក្នុងតារាងជាលើកដំបូងក្នុងចំណាត់ថ្នាក់ទី១៧។របាយការណ៍បានបង្ហាញថា “ផលប៉ះពាល់នៃ COVID-19 គឺបានប៉ះពាល់ខ្លាំងជាមួយនឹងកង្វះអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ដែលបណ្តាលឱ្យមានប្រាក់ចំណូលប្រចាំថ្ងៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២៥ឆ្នាំ។ប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មគឺនៅកម្រិតខ្ពស់បំផុតដោយសារលទ្ធផលនៃការពន្យារពេលការប្រកួតមួយចំនួនក្នុងរដូវកាល២០១៩-២០២០។
ក្លិបមួយចំនួនបានខកខានប្រាក់ចំណូលជាង២ពាន់លានអឺរ៉ូចាប់ពីពាក់កណ្តាលរដូវកាល ២០១៩-២០២០ ដល់ចុងបញ្ចប់នៃរដូវកាល២០២០-២០២១ដោយយកប្រាក់ចំណូលត្រឡប់ទៅកម្រិតជិត៥ឆ្នាំមុន។ ការសម្លឹងទៅមុខ ក្លិបដែលស្ថិតក្នុងតារាង Money League សម្រាប់រដូវកាល ២០២១-២០២២រំពឹងថា ប្រាក់ចំណូលរបស់ក្លិបទាំងនោះនឹងឈានដល់កម្រិតកំណត់ត្រា ខណៈដែលការត្រលប់មកវិញបន្ទាប់ពីឥទ្ធិពលនៃជំងឺរាតត្បាត និងជំរុញឆ្ពោះទៅរកប្រាក់ចំណូលកាន់តែច្រើន។តម្លៃសិទ្ធិផ្សាយរបស់ក្របខ័ណ្ឌ Premier League ត្រូវបានគេកំណត់ថានឹងដកខ្លួនចេញពីលីកអឺរ៉ុបធំៗចំនួន៥ផ្សេងទៀតពីរដូវកាលឆ្នាំ២០២២-២០២៣ ៕ (រូបភាព ៖ CNA)