Update, លទ្ធផលនៃទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញ

សេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនទស្សនកិច្ចលើកទី១របស់បសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ *បសិតពិសេសអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា ការផ្ដល់ជំនួយ មនុស្សធម៌ និងកិច្ចសន្ទនាក្នុងចំណោមគប់ភាគី “។ 

នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារលើកទី១នៅប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា។ បេសកកម្មនេះត្រូវបានអមដំណើរដោយ លោមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក លឹម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន។

គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បី: 

 (១) តាមដាននូវលទ្ធផលនៃដំណើរទស្សន កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខ មករា ឆ្នាំ២០២២

  (២) សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវ បានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ 

  និង (៣) ផ្ដល់ ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តម សេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចពិភាក្សា បានគ្របដណ្តប់លើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា អាណត្តិ តួនាទី និងអាទិភាពរបស់ ប្រេសិតពិសេស និងភាពចាំបាច់ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចប្រកបដោយ ប្រសិទ្ធភាព និងទាន់ពេលវេលា ដែលក្នុងនោះរួមមានការកសាងភាពជឿជាក់និងទំនុកចិត្ត សន្ទនាប្រកបដោយបរិយាបន្ន និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ជូនដល់មីយ៉ាន់ម៉ា។ ប្រេសិតពិសេសបានអំពាវនាវឱ្យមានការអនុវត្តអាទិភាពចំនួនបីគឺ ការបញ្ឈប់អំពើហិង្សា ការបន្តផ្តល់ជំនួយ មនុស្សធម៌ដល់មីយ៉ាន់ម៉ា និងកិច្ចសន្ទនារវាងភាគីទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក វុនណា ris (Wunna Maung Lwin) នៅក្រសួងការបរទេសនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ លោកប្រេសិតពិសេសបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃចំណុចអាទិភាពទាំងបី ដែល បានលើកឡើងខាងលើ និងផ្តោតសំខាន់ពីតម្រូវការក្នុងការពន្លឿនជំនួយមនុស្សធម៌ ទៅកាន់អ្នក ដែលត្រូវការបំផុតនៅមីយ៉ាន់ម៉ា ដើម្បីធានាបាននូវសុខុមាលភាពសង្គម ស្ថិរភាព និងការអភិវឌ្ឍ។ លោក វុនណា ម៉ោងស្ទីន បានបញ្ជាក់អំពីការគាំទ និងកិច្ចសហប្រតិបត្តិការចាំបាច់របស់ មីយ៉ាន់ម៉ា ចំពោះប្រេសិតពិសេសក្នុងការបំពេញភារកិច្ចក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញឱ្យមាន វឌ្ឍនភាពបន្ថែម ឆ្ពោះទៅរកការសម្រេចបានដំណោះស្រាយយូរអង្វែងលើបញ្ហានេះ។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ចស្ដីពីជំនួយមនុស្សធម៌អាស៊ាន ដឹកនាំដោយ លោក កូ កូ ឡាំង (H.E, Ko Ko Hlaing) ឯកឧត្តមប្រេសិតពិសេសបានលើកឡើងថា កម្ពុជា កំពុងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋាន អាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្តីពីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះ មហន្តរាយ (AHA Centre) ក៏ដូចជាដៃគូដទៃទៀត ដើម្បីពន្លឿនជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំង បង្ការជំងឺរាតត្បាតកូវីដ-១៩ ទៅមីយ៉ាន់ម៉ា ប្រកប ដោយយុត្តិធម៌ តម្លាភាព និងគ្មានភាពរើសអើង។ ជាការឆ្លើយតប លោក យូ កូ កូ ឡាំង បានបង្ហាញពីការបើកទូលាយរបស់ក្រុមការងារចំពោះកិច្ច ក្នុងការបំពេញការងារដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់នៅមីយ៉ាន់ម៉ា។ ភាគីទាំងពីរ ទន្ទឹងរង់ចាំពិភាក្សាបន្ថែមទៀតលើសំណើរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌ ដល់ប្រទេសមីយ៉ាន់ម៉ា » នៅចុងខែមេសានេះ ដែលជាឱកាសអាចឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការ ផ្លាស់ប្តូរទស្សនៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពទៅដល់ អ្នកដែលត្រូវការ បំផុតដោយគ្មានការរើសអើង។

ចំពោះកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចថ្ងៃទីមួយ លោក ប្រាក់ សុខុន បានជួប ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា ព្យ (Yar Pyae) ប្រធានគណៈកម្មាធិការសាមគ្គីភាព និង កសាងសន្តិភាពជាតិ (NSPC) ដែលក្នុងជំនួបនោះ លោកប្រេសិតពិសេសក៏បានបង្ហាញពីការ ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលឱ្យមានកិច្ចសន្ទនា និងសង្កត់ធ្ងន់ពីសារៈសំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទទួលយកបទឈប់បាញ់ បញ្ចប់រាល់អំពើហិង្សា និង ប្រកាន់ជំហរអត់ធ្មត់បំផុត ក្នុងការប្រើប្រាស់កម្លាំងយោធា បន្ធូរបន្ថយបរិយាកាសអរិភាព និងបង្កើត បរិយាកាសអំណោយផលមួយ សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយន័យស្ល ចំណោមភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហា។

លោកប្រេសិតពិសេសក៏បានចែករំលែកនូវបទពិសោធន៍ និងមេរៀនរបស់កម្ពុជា ក្នុងការ ស្វែងរកការផ្សះផ្សាជាតិ និងសន្តិភាពយូរអង្វែង ខណៈពេលដែល លោកសង្ឃឹមថា មីយ៉ាន់ម៉ា អាចបង្កើតឱ្យមានដំណោះស្រាយនយោបាយប្រកបដោយបរិយាបន្នមួយ ដែលជាកម្មសិទ្ធិរបស់ មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់ ក្នុងការវិលទៅរកប្រក្រតីភាពឡើងវិញ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ត្រូវបានកោតសរសើរចំពោះតួនាទីរបស់ លោកក្នុងនាមជាប្រេសិត ពិសេស និងឆន្ទៈពិតប្រាកដក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់ផ្នែកនយោបាយក្នុងចំណោម ភាគីពាក់ព័ន្ធក្នុងអំឡុងពេលដ៏សំខាន់នេះ ដែលនេះជាគន្លឹះក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ប្រកបដោយបរិយាបន្ន ទៅលើវិធីសាស្ត្រ និងមធ្យោបាយប្រកបដោយសន្តិភាព ប្រសិទ្ធភាព និង សមស្រប ដើម្បីដោះស្រាយបញ្ហានេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើការ ជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ដំណើរការ សន្តិភាពនៅមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីបញ្ហានៃការធ្វើ មាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ដោយបានស្នើអាជ្ញាធរមីយ៉ាន់ម៉ា – ដើម្បីពន្លឿន ដំណើរការលើការវិលត្រលប់របស់ជនភៀសខ្លួន។

នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនេះ លោកប្រេសិតពិសេសបានជួបជាមួយទីភ្នាក់ងារ ឯកទេសរបស់អង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈ និងធ្វើការវាយតម្លៃលើការផ្ដល់ជំនួយ មនុស្សធម៌ ក៏ដូចជាជួបពិភាក្សាអាហារពេលល្ងាចជាមួយឯកអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានទូត អាស៊ាន ដែលក្នុងឱកាសនោះ អ្នកចូលរួមបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយទៅលើ ស្ថានភាពជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីជួយ គាំទ្រដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីសម្រេចបាននូវអាទិភាពបន្ទាន់គឺ ការ បញ្ចប់អំពើហិង្សា និងការធានាការផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការជំនួយ ដែលក្នុងនោះ រួមមានវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយដៃគូមួយ ចំនួនរបស់អាស៊ាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្លាស់ប្ដូរ យោបល់លើបញ្ហាទាក់ទងនឹងការបញ្ចប់អំពើហិង្សាកិច្ចសន្ទនានយោបាយ និងជំនួយមនុស្សធម៌។ លោកប្រេសិតពិសេសក៏បានជូនដំណឹងដល់ពួកគេអំពីគោលបំណងនៃទស្សនកិច្ចនេះ និងបាន ចែករំលែកនូវអាទិភាពមួយចំនួនដែលអាស៊ាននឹងអនុវត្ត ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រង់ចាំនូវការគាំទ្រយ៉ាងមុតមាំរបស់ប្រទេស ដៃគូទាំងនោះ សម្រាប់ការអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

ក្នុងអំឡុងពេលនៃទស្សនកិច្ចទៅកាន់ឃ្លាំងរបស់សមាគមន៍កាកបាទក្រហមមីយ៉ាន់ម ទីក្រុងយ៉ាងហ្គូន ប្រេសិតពិសេសបានលើកទឹកចិត្តដល់សមាគមន៍នេះឱ្យបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនជាមួយ AH Centre ក្នុងការចែកចាយសម្ភារៈផ្គត់ផ្គង់ និងឧបករណ៍ វេជ្ជសាស្ត្រដល់សហគមន៍នានានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងប្រកបដោយផលិតភាព ដោយទទួលបានលទ្ធផលដ៏មានអត្ថន័យដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់មីយ៉ាន់ម៉ាចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទៅមុខនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើរតួនាទីក្នុងការពង្រឹងស្ថិរភាពតំបន់ ក៏ដូចជាភាពជឿជាក់ ឯកភាព និងមជ្ឈភាពអាស៊ាន និង ដំណើរការកសាងសហគមន៍អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការ កោតសរសើរចំពោះការគាំទ្ររបស់មីយ៉ាន់ម៉ាសម្រាប់បេសកកម្មនានារបស់ប្រេសិតពិសេស រួមទាំង ដំណើរទស្សនកិច្ចលើកដំបូងនេះ និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់ទៀត។ ភាគីពាក់ព័ន្ធទាំងអស់ បានទន្ទឹងរង់ចាំនូវវឌ្ឍនភាពជាវិជ្ជមាន ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិបច្ចុប្បន្ននៅ មីយ៉ាន់ម៉ា រួមទាំងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចផងដែរ ៕ 

ដោយ : សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print