Breaking News, ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing

ចែករំលែក៖

ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។

សូមបញ្ជាក់ថា, ប្រអប់ខ្មៅរបស់យន្តហោះធ្លាក់នៅចិនត្រូវបានរកឃេីញហេីយ ដែលជាភស្តុតាងតែ1ក្នុងការដឹងពីមូលហេតុដែលយន្តហោះធ្លាក់។

សូមបញ្ជាក់ថា, ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ប្រឈម​នឹង​ការ​លុប​ចោល​ជេីងហោះហេីរទ្រង់ទ្រាយ​ធំ​បន្ទាប់​ពី​ធ្លាក់យន្តហោះBoeing 737-800ដែលបណ្តាលអោយមនុស្ស132នាក់ស្លាប់។ 

បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 747-800 នាពេលថ្មីៗនេះនៅក្នុងខេត្ត Guangxi របស់អាកាសចរណ៍ចិនEastern ដែលសំលាប់មនុស្ស132នាក់មក ជេីងហោះហេីររបស់ចិនជាង74%នៃ11,800ជេីងហោះហេីរត្រូវបានលប់ចោល ដែលគ្រោងទុកក្នុងប្រទេសចិនសម្រាប់ថ្ងៃទី 22 ខែមីនា ត្រូវបានលុបចោល ។

 យន្តហោះដែលដឹកអ្នកដំណេីរនិងបុគ្គលិកចំនួន133 នាក់នៅលើយន្តហោះ និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់កាលពីរសៀលថ្ងៃច័ន្ទ ហើយសាកសពជនរងគ្រោះនៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

 ការធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid 19 និងការរឹតបន្តឹងដែលដាក់ដោយរដ្ឋាភិបាល។

ការសន្និដ្ឋានជាច្រេីនត្រូវបានធ្វេីឡេីង ជាមួយការស៊ើបអង្គេតយ៉ាងបន្ទាន់ដេីម្បីរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

ដោយ, សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print