ស្ត្រីដែលត្រូវអតីតប្តីជះទឹកអាស៊ីតរបួសធ្ងន់ធ្ងរនៅខេត្តតាកែវពេលនេះស្លាប់ហេីយ

ចែករំលែក៖

តាកែវ​៖ស្ត្រីម្នាក់ដែលត្រូវអតីតប្តីជះទឹកអាស៊ីតបណ្តាលឲ្យរលាក់ពេញខ្លួនរងរបួសធ្ងន់ពេលនេះត្រូវបានស្លាប់ហេីយកាលពីព្រឹកថកងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២​នេះខណៈប្តីសមត្ថកិច្ចមិនទាន់ចាប់បាននៅឡេីយទេ។

សូមបញ្ជាក់ថា​ករណីខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២២​ នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។ 

ជនដៃដល់ឈ្មោះខាយ​ ទ្រី​ ហៅឌឹក​ ភេទប្រុសអាយុ៣៩ ឆ្នាំ​ ។ 

ចំណែកជនរងគមរោះឈ្មោះទឹម​ សុខឃីម​ អាយុ ៤៣ឆ្នាំ​ រស់នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។ 

តាមការរៀបរាប់បងប្អូនជនរងគ្រោះបានឲ្យដឹងថា​ ជនដៃដល់និងជនរងគ្រោះអតីតប្តីប្រពន្ធនឹងគ្នា​ រៀបការរយះពេលជាតិ២០ឆ្នាំមកហេីយនឹងមានកូនប្រុសស្រី២នាក់ជាចំណងដៃ​ ។ ដោយសារតែរស់នៅមិនចុះសំរ៉ុងនឹងគ្នាក៏បានលែងលះគ្នាអស់រយះពេល៥ខែមកហេីយ​ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញតែជនរងគ្រោះមិនព្រម។ 

សាក្សីបានបន្តថា​ លុះមកដល់យប់ថ្ងៃកេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះដោយសារតែយប់ជ្រៅទៅហេីយនរងគ្រោះក៏បានឃាត់ឲ្យសម្រាក់នៅផ្ទះមួយយប់សិន​ ដោយជនដៃដល់ដេកខាងលេីផ្ទះចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ 

ខណៈកំពុងលង់លក់នឹងដំណេកស្រាប់តែជនដៃដល់ជះទឹកអាស៊ីតមកពីលេីបណ្តាលឲ្យរលាក់ទាំងម្តាយនឹកកូនរងរបួសធ្ងន់​ ភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់។ 

​រហូតមកដល់វេលាម៉ោង៥ព្រឹក​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២២នេះជនរងគ្រោះក៏បានស្លាប់តែម្តង។ 

ពេលនេះក្រុមគ្រួសារកំពុងរៀបចំធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីរ​ ។ 

ក្រុមគ្រួសារសពសូមណូពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមចាប់ជនដៃដល់យកដាក់ទោសតាមផ្លូវច្បាប់ឱ្យខានតែបានដេីម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print