តាកែវ៖ស្ត្រីម្នាក់ដែលត្រូវអតីតប្តីជះទឹកអាស៊ីតបណ្តាលឲ្យរលាក់ពេញខ្លួនរងរបួសធ្ងន់ពេលនេះត្រូវបានស្លាប់ហេីយកាលពីព្រឹកថកងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះខណៈប្តីសមត្ថកិច្ចមិនទាន់ចាប់បាននៅឡេីយទេ។
សូមបញ្ជាក់ថាករណីខាងលេីបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។
ជនដៃដល់ឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុសអាយុ៣៩ ឆ្នាំ ។
ចំណែកជនរងគមរោះឈ្មោះទឹម សុខឃីម អាយុ ៤៣ឆ្នាំ រស់នៅភូមិជំពូព្រឹក្សឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ។
តាមការរៀបរាប់បងប្អូនជនរងគ្រោះបានឲ្យដឹងថា ជនដៃដល់និងជនរងគ្រោះអតីតប្តីប្រពន្ធនឹងគ្នា រៀបការរយះពេលជាតិ២០ឆ្នាំមកហេីយនឹងមានកូនប្រុសស្រី២នាក់ជាចំណងដៃ ។ ដោយសារតែរស់នៅមិនចុះសំរ៉ុងនឹងគ្នាក៏បានលែងលះគ្នាអស់រយះពេល៥ខែមកហេីយ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញតែជនរងគ្រោះមិនព្រម។
សាក្សីបានបន្តថា លុះមកដល់យប់ថ្ងៃកេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះដោយសារតែយប់ជ្រៅទៅហេីយនរងគ្រោះក៏បានឃាត់ឲ្យសម្រាក់នៅផ្ទះមួយយប់សិន ដោយជនដៃដល់ដេកខាងលេីផ្ទះចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។
ខណៈកំពុងលង់លក់នឹងដំណេកស្រាប់តែជនដៃដល់ជះទឹកអាស៊ីតមកពីលេីបណ្តាលឲ្យរលាក់ទាំងម្តាយនឹកកូនរងរបួសធ្ងន់ ភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់។
រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះជនរងគ្រោះក៏បានស្លាប់តែម្តង។
ពេលនេះក្រុមគ្រួសារកំពុងរៀបចំធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីរ ។
ក្រុមគ្រួសារសពសូមណូពរដល់សមត្ថកិច្ចមេត្តាស្រាវជ្រាវតាមចាប់ជនដៃដល់យកដាក់ទោសតាមផ្លូវច្បាប់ឱ្យខានតែបានដេីម្បីជួយរកយុត្តិធម៌ជូនជនរងគ្រោះ៕ដោយ៖សុខាសែនជ័យ