ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ការប្រកួតស្នាដៃរូបថតដោយទូរស័ព្ទដៃក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ការប្រកួតស្នាដៃរូបថតដោយទូរស័ព្ទដៃក្នុងប្រទេសកម្ពុជាស្តីពីការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរបស់ប្រជាជនជាប់សែស្រឡាយចិនលើសកលលោកប្រចាំឆ្នាំ២០២២

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបន្តថា, នាថ្ងៃទី២៤ខែមីនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់រង្វាន់ការប្រកួតស្នាដៃរូបថតដោយទូរស័ព្ទដៃក្នុងប្រទេសកម្ពុជាស្តីពីការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរបស់ប្រជាជនជាប់សែស្រឡាយចិនលើសកលលោកប្រចាំឆ្នាំ២០២២។ លោក Chen Lujun ប្រធាន​ទីភ្នាក់ងារសារព័ត៌មានចិន(China News Service), លោក Wu Xingli ប្រធានប្ដូរវេននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា, លោក Zhao Jinhui ប្រធានស្តីទីសភាពាណិជ្ជកម្មចិននៅកម្ពុជា និងលោកស្រី Jiang Xin នាយិកាផ្នែកបញ្ហាហានិភ័យនៃធនាគារចិន(ហុងកុង)Co.,Ltdបានចូលរួមក្នុងពិធីខាងលើ។

លោក Wang Wentian មានប្រសាសន៍ថា ចិននិងកម្ពុជាមានវប្បធម៌ល្អប្រពៃយ៉ាងយូរអង្វែង ហើយការ​ផ្លាស់ប្ដូរ​វប្បធម៌និងការសិក្សាពីគ្នាទៅវិញទៅមកតែងជាខ្លឹមសារដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការប្រកួតលើកនេះបានផ្តិតយករូបភាពដ៏អស្ចារ្យនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីភាពទាក់ទាញដ៏ពិសេសនៃវប្បធម៌ចិន ដើម្បីឱ្យប្រជាជនជាប់សែស្រឡាយចិននៅកម្ពុជាមានភាពសប្បាយរីករាយជាមួយគ្នាក្នុងពិធីបុណ្យមួយនេះនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកទឹកចិត្តដល់បេក្ខជនទាំងអស់បន្តធ្វើជាស្ពាននិងជាអ្នកតភ្ជាប់ចំណងមិត្តភាពចិន-កម្ពុជា និងបង្ហាញពីរូបរាងដ៏ល្អប្រពៃដែលប្រកបដោយលក្ខណៈរួសរាយរាក់ទាក់ មានចិត្តទូលាយ​ តស៊ូ​ ក្លាហានរបស់ប្រជាជនជាប់សែស្រឡាយចិន។

លោក Chen Lujun មានប្រសាសន៍ថា ការប្រកួតលើកនេះបានផ្ដល់នូវច្រកបណ្តាញដែលប្រកបដោយភាពងាយស្រួលសម្រាប់ការផ្សព្វផ្សាយសម្លេងប្រជាជនចិននិងកម្ពុជា និងបង្ហាញពីរឿងនិទាននៃចំណងមិត្តភាពចិន-កម្ពុជា និងបានផ្តល់ជាវេទិកាដ៏មានឥទ្ធិពលមួយសម្រាប់ការលើកកម្ពស់ចំណងមិត្តភាពចិន-កម្ពុជា បង្កើនទំនាក់ទំនងមនោសញ្ចេតនារវាងប្រជាជនទាំងពីរ នឹងចាក់ឫសកាន់តែមុតមាំសម្រាប់កិច្ចការជំរុញគំនិតផ្តួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ”ក៏ដូចជាការពង្រីក​ស្ថានភាព​ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ។

កម្មវិធីខាងលើនេះត្រូវបានរួមគ្នារៀបចំដោយបណ្តាញរូបភាពសារព័ត៌មានចិន(Newsphoto), សមាគមសម័្ពន្ធខ្មែរចិននៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជា។ រៀបចំជាក់ស្តែងដោយសាខាសារព័ត៌មានចិនក្នុងប្រទេសកម្ពុជា និងសាខាធនាគារចិន(ហុងកុង)នៅរាជធានីភ្នំពេញ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print