ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ដូច្នេះហើយ បានជាមានអ្នកខ្លះមានជំនឿថា ដាក់សក់ដើម្បីឲ្យជាតិក្រោយបានសក់ល្អ សម្រក់ឈាមដាក់ដើម្បីមានចិត្តក្លាហាននៅអនាគតជាតិជាដើម។
នៅមាត់រណ្ដៅសីមានីមួយៗ គេដាក់ឈើជាបង្គងយកអំបោះច្រើនចងបន្តោងឫសសីមាដែលរុំដោយសំពត់ហូលពីក្រោម។
លុះព្រះសង្ឃស្វាធ្យាយធម៌ស្រេចហើយ អាចារ្យវេរឫសសីមាប្រគេនព្រះសង្ឃ។ បន្ទាប់មក អាចារ្យរៀបចំតារាងផ្តៅលើផ្ទៃព្រះវិហារ។ ឯតារាងនោញអាចារ្យខ្លះថាត្រូវមានទំហំ ០ម.៥០ បួនជ្រុង អាចារ្យខ្លះទៀតថាត្រូវមានទំហំល្មមតែចុះជើងទាំងពីរ។កាលបើគេចងតារាងរួចស្រេចហើយ គេប្រយ័ត្នមិនឱ្យមនុស្សម្នានិងសត្វផងឲ្យជៀសឆ្ងាយអំពីកន្លែងព្រះសង្ឃបញ្ជាន់តារាងព្រោះថា តែកាលណាមានសត្វឬមនុស្សចូលក្នុងពេលដែលលោកសូត្រពេលកំពុងបញ្ជាន់តារាងនោះ គេសន្មតថា ដាក់ ឬអន្តរាយសង្ឃកម្មត្រូវធ្វើសាឡើងវិញជាថ្មីទាំងអស់។ ដល់វេលាយប់ព្រះសង្ឃរៀបធ្វើហត្ថបាសបញ្ជាន់តារាងក្នុងព្រះវិហារ គឺកាលណាលោកសូត្រចប់មួយវគ្គ ១ វគ្គលោកត្រូវដើរទៅមុខមួយក្រឡា។ពិធីបញ្ជាន់តារាងធ្វើអស់ពេកឆាប់ឬយូរស្រេចនូវចំនួនព្រះសង្ឃមានតិចឬច្រើនអង្គតែប៉ុណ្ណោះ ព្រោះវត្តខ្លះមានព្រះសង្ឃដល់រយអង្គម៉្លោះហើយការធ្វើក៏បានសម្រេចតាមនេះទៅដែរ។
ប៉ុន្តែ បើដីនោះជាកន្លែងវត្តចាស់គឺជាដីដែលគេបានបញ្ចុះខណ្ឌសីមាម្ដងរួចហើយនោះមុននឹងបញ្ចុះសីមាថ្មី គេត្រូវសូត្រដកឫសសីមាចាស់សិនរបៀបដកឫសសីមាត្រូវធ្វើដោយព្រះសង្ឃពីរអង្គហើយត្រូវចាប់ធ្វើវិធីសីមាកិលជាដំបូង។ បន្ទាប់មកលោកនិមន្តទៅកាន់សីមាទិសបូព៌រួចទៅសីមាទិសឥសាន្ត ទិសឧត្តរជាមិនតបតតគ្នារហូតដល់សីម៉ាទិសអាគ្នេយ៍ជាបង្ហើយនោះព្រះសង្ឃធ្វើកិច្ចដកឫសសីមាចាស់ស្រេចហើយអាចារ្យទាំង ៩រូបចូលកាន់ឫសសីមាថ្មីរៀងៗខ្លួន។ ព្រះសង្ឃមួយអង្គនិមន្តចូលទៅជិតសីមាកិល ឬសីមាកណ្ដាលហើយសួរអំពីនិមិត្តសីមាទៅអាចារ្យថា ” អ្វីជានិមិត្តនៃមជ្ឈិមមណ្ឌល? ” អាចារ្យឆ្លើយថា ” ថ្មព្រះករុណាម្ចាស់” ។ ការសួរនិងឆ្លើយត្រូវធ្វើជាភាសាបាលីទាំងអស់ ហើយព្រះសង្ឃនិមន្តធ្វើកិច្ចដដែលនេះតាមទិសសីមាដទៃៗទៀតជាហូរហែទៅ។ ឯពាក្យសួរនឹងពាក្យឆ្លើយនៅដដែលទាំងអស់ប្លែកតែឈ្មោះទិស។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print