សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាទិភាពចម្បង របស់កម្ពុជា គឺសុខសន្តិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អាទិភាពចម្បង របស់កម្ពុជា គឺសុខសន្តិភាព ហើយសមិទ្ធផលរបស់ កម្ពុជា បានកើតចេញពីកិច្ចប្រឹងប្រែងក្នុងការបិទបញ្ចប់ ភ្លើងសង្រ្គាម និងរកសុខសន្តិភាព។ សម្តេចថ្លែងបែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលមិនទាន់ មានសង្រ្គាមមនុស្សម្នាក់ៗសម្បូរបែបក្នុងការនិយាយពី តម្រូវការបែបនេះ ឬបែបនោះ។ តែពេលមានសង្រ្គាម គឺគេ ផ្តល់អាទិភាពចម្បងសម្រាប់សុខសន្តិភាព។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលផ្លូវជាតិ លេខ៥១ កើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរក្សាសុខ សន្តិភាព ត្រូវបានសម្តេចប្រកាន់ខ្ជាប់រហូតមក។ សម្ដេច តេជោ បន្ថែមថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវ រួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍សម្រាប់ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលពេលនេះប្រជាជន និងប្រធានាធិបតីអ៊ុយក្រែន បានផ្តល់អាទិភាពខ្ពស់ចំពោះ សុខសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិ ការវាងកម្ពុជា និងចិន កំពុងនាំហុចផ្លែផ្កាជាច្រើនទាំងការ អភិវឌ្ឍ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ ចូលរួមចំណែកយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចសង្គម ហើយសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញ ជួយសម្រួលការធ្វើដំណើរដោយ មិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមាននរណា នឹកស្មានដល់ចំពោះវឌ្ឍនភាពនេះឡើយ។ សមិទ្ធផលនេះ មិនមែនធ្លាក់ពីលើមេឃនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយណាស់ ដែលព្រឹកថ្ងៃនេះ បានសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិ លេខ៥១នេះ នៅតែជាផ្លូវយុទ្ធសាស្ត្រមួយរបស់ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការតភ្ជា ទៅកាន់សមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ ផ្លូវជាតិលេខ៥១ គឺជាព្រះរាជតម្រិះដ៏ច្បាស់លាស់មួយ របស់ព្រះអង្គឌួង ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់ សមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិ លេខ៥១នេះ នៅតែជាផ្លូវយុទ្ធសាស្ត្រមួយរបស់ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ ទៅកាន់សមុទ្រ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print