លោកស្រីម៉ែន សំអន ៖ រាជរដ្ឋាភិបាលបន្ដគាំទ្រទំនាក់​ទំនង រក្សាសន្តិភាពកម្ពុជា- វៀតណាម  និងជម្រុញ​ការងារមនុស្សធម៌រវាងប្រទេសទាំងពីរឲ្យកាន់តែល្អឡើង

ចែករំលែក៖

ភ្នំពេញ៖  លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបន្ដគាំទ្រ ទំនាក់​ទំនង រក្សាសន្តិភាពកម្ពុជា-វៀតណាម  និងជម្រុញ​ការងារមនុស្សធម៌ជនជាតិ  ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងដើម្បីឲ្យ​ប្រជាជន​វៀតណាមស្គាល់ និងជួយថែរក្សាតម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះមានជនជាតិខ្មែរកម្ពុជា​ក្រោម​ជាច្រើនផងដែរ។ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាម បានបញ្ជាក់បែបនេះ ខណៈ លោកស្រីទទួលជួបគណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវ​អភិរក្ស និងជម្រុញវប្បធម៌ជនជាតិវៀតណាមដឹកនាំ​ដោយ លោក​ឧត្តមសេនីយ  Hoang Chuong នៅព្រឹកថ្ងៃទី ២៧  ខែមេសា ឆ្នាំ២០១៦ នៅទីស្ដី ការក្រសួង ។

លោកស្រី ម៉ែន សំអន  បានបញ្ជាក់ថា៖ ទំនាក់ទំនង​កម្ពុជា និងវៀតណាម នូវតែបន្ដ
រក្សាសន្តិភាព  និងជម្រុញ​ការងារមនុស្សធម៌ជនជាតិ ជាមួយគ្នា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងដើម្បីឲ្យ​ប្រជាជន​វៀតណាមស្គាល់ និងជួយថែរក្សា តម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះ មានជនជាតិខ្មែរកម្ពុជា​ក្រោម​ជាច្រើនបានស្គាល់ពីឃឿនឬគ្គល់ នៃវប្បធម៏ជាតិទាំងពីរ ផងដែរ។

ក្នុងឱកាសនេះ លោកស្រី បានធ្វើកោតសរសើរដល់មជ្ឈមណ្ឌលស្រាវជ្រាវអភិរក្ស និងជម្រុញវប្បធម៌ជនជាតិវៀតណាម ដែលបានមកបំពេញការងារយ៉ាងល្អ​ប្រសើរ​​ជួយអភិរក្ស និងជម្រុញ វប្បធម៌ជនជាតិវៀតណាម ដើម្បីឲ្យ​ប្រជា ជន​វៀតណាមស្គាល់ និងជួយថែរក្សាតម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះ មានជនជាតិខ្មែរកម្ពុជា​ក្រោម​ជាច្រើនកំពុងចាប់អារម្មណ៍ លើកការងារនយោបាយ ទេសចរណ៍ សេដ្ឋកិច្ច  ពាណិជ្ជកម្ម និងវប្បធម៌ ទាំងពីរផងដែរ ។

លោក​ឧត្តមសេនីយ Hoang Chuong បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ នៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវដែលបាន​ ទស្សនាអតីតសមរភូមិនៅវៀតណាម ភាគខាងត្បូង នៅគូជី និងនៅកម្ពុជា។​ កម្ពុជា និងវៀតណាម ជាបងប្អូន ជាមិត្តរួមអាវុធ និងជាអ្នកជិតខាង​ដ៏ជិតស្និទ្ធ។ យើងបានជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក យ៉ាងស្មោះស្ម័គ្រ អស់ពេល​ដ៏យូរមកហើយ។ ដូច្នេះ យើងត្រូវថែរក្សា និងជំរុញសាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិ ការលើគ្រប់វិស័យ ជាពិសេសខេត្តដែលនៅជាប់​ព្រំដែន។

លោកបន្ដថា៖ សមាគមយើងទាំងពីរបានដើរតួនាទី  ធ្វើជាបេសកកម្ម​ការទូតប្រជាជន ដើម្បីបំពេញបន្ថែមលើការងារផ្លូវការរបស់រដ្ឋាភិ បាល នៃប្រទេសទាំងពីរ ដោយផ្តោតលើ​ទំនាក់ទំនងរវាង​ប្រជាជន​ រវាងវប្បធម៌ជនជាតិ ដើមភាគតិច  នៃប្រទេសទាំងពីរ ជាពិសេស ដើម្បីជម្រុញទំនាក់​ទំនង រក្សាសន្តិភាព និងជម្រុញ​ការងារមនុស្សធម៌នានា នៅកម្ពុជា និងនៅប្រទេសវៀតណាម ។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាម ក៏បានផ្ដល់ជាថវិកាជូនដល់លោកស្រីម៉ែន សំអន ក្នុងនាមប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាម ទុកយកទៅប្រើប្រាស់ក្នុងប្រយោជន៍មនុស្សធម៌ នៅកម្ពុជា ចំនួន ១០០លានដុងផងដែរ ៕

image

image_1

image_2

image_3

image_4

ដោយ៖ សំរិត

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print