ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបន្ដគាំទ្រ ទំនាក់ទំនង រក្សាសន្តិភាពកម្ពុជា-វៀតណាម និងជម្រុញការងារមនុស្សធម៌ជនជាតិ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងដើម្បីឲ្យប្រជាជនវៀតណាមស្គាល់ និងជួយថែរក្សាតម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះមានជនជាតិខ្មែរកម្ពុជាក្រោមជាច្រើនផងដែរ។ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាម បានបញ្ជាក់បែបនេះ ខណៈ លោកស្រីទទួលជួបគណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវអភិរក្ស និងជម្រុញវប្បធម៌ជនជាតិវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ Hoang Chuong នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដី ការក្រសួង ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា និងវៀតណាម នូវតែបន្ដ
រក្សាសន្តិភាព និងជម្រុញការងារមនុស្សធម៌ជនជាតិ ជាមួយគ្នា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងដើម្បីឲ្យប្រជាជនវៀតណាមស្គាល់ និងជួយថែរក្សា តម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះ មានជនជាតិខ្មែរកម្ពុជាក្រោមជាច្រើនបានស្គាល់ពីឃឿនឬគ្គល់ នៃវប្បធម៏ជាតិទាំងពីរ ផងដែរ។
ក្នុងឱកាសនេះ លោកស្រី បានធ្វើកោតសរសើរដល់មជ្ឈមណ្ឌលស្រាវជ្រាវអភិរក្ស និងជម្រុញវប្បធម៌ជនជាតិវៀតណាម ដែលបានមកបំពេញការងារយ៉ាងល្អប្រសើរជួយអភិរក្ស និងជម្រុញ វប្បធម៌ជនជាតិវៀតណាម ដើម្បីឲ្យប្រជា ជនវៀតណាមស្គាល់ និងជួយថែរក្សាតម្លៃរបស់ជនជាតិភាគតិច ដែលក្នុងនោះ មានជនជាតិខ្មែរកម្ពុជាក្រោមជាច្រើនកំពុងចាប់អារម្មណ៍ លើកការងារនយោបាយ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ទាំងពីរផងដែរ ។
លោកឧត្តមសេនីយ Hoang Chuong បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ នៅពេលនេះ ពិតជាមានអត្ថន័យយ៉ាងខ្លាំងសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវដែលបាន ទស្សនាអតីតសមរភូមិនៅវៀតណាម ភាគខាងត្បូង នៅគូជី និងនៅកម្ពុជា។ កម្ពុជា និងវៀតណាម ជាបងប្អូន ជាមិត្តរួមអាវុធ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធ។ យើងបានជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក យ៉ាងស្មោះស្ម័គ្រ អស់ពេលដ៏យូរមកហើយ។ ដូច្នេះ យើងត្រូវថែរក្សា និងជំរុញសាមគ្គីភាព មិត្តភាពនិងសហប្រតិបត្តិ ការលើគ្រប់វិស័យ ជាពិសេសខេត្តដែលនៅជាប់ព្រំដែន។
លោកបន្ដថា៖ សមាគមយើងទាំងពីរបានដើរតួនាទី ធ្វើជាបេសកកម្មការទូតប្រជាជន ដើម្បីបំពេញបន្ថែមលើការងារផ្លូវការរបស់រដ្ឋាភិ បាល នៃប្រទេសទាំងពីរ ដោយផ្តោតលើទំនាក់ទំនងរវាងប្រជាជន រវាងវប្បធម៌ជនជាតិ ដើមភាគតិច នៃប្រទេសទាំងពីរ ជាពិសេស ដើម្បីជម្រុញទំនាក់ទំនង រក្សាសន្តិភាព និងជម្រុញការងារមនុស្សធម៌នានា នៅកម្ពុជា និងនៅប្រទេសវៀតណាម ។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាម ក៏បានផ្ដល់ជាថវិកាជូនដល់លោកស្រីម៉ែន សំអន ក្នុងនាមប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាម ទុកយកទៅប្រើប្រាស់ក្នុងប្រយោជន៍មនុស្សធម៌ នៅកម្ពុជា ចំនួន ១០០លានដុងផងដែរ ៕
ដោយ៖ សំរិត
...