ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក ឡូយ សុផាត នឹងអភិបាលរង ឈាង ឡាក់ នឹងមន្ត្រីជុំវិញខេត្តអញ្ជើញជាអធិបតីក្រុងពាលីបុកគ្រឹះថ្មសាងសង់ផ្សារស្ទឹងត្រែងថ្មី ស្ថិតនៅក្នុងភូមិកណ្តាលក្រុង ស្ទឹងត្រែង កាលពីវេលាម៉ោង7 និង35នាទី ។
លោកមានប្រសាសន៍ទៅកាន់អាជីវកលក់រៀបចំប្រព័ន្វភ្លើងលូរំដោះទឹកជៀសវាងកកស្ទះនៅកាកសំណល់ផ្សេងៗនឹងឡើងឃឿនកម្ពស់5ទឹក ជណ្តើបីកាំផ្លូវចូលក្នុងផ្សារ5,6ម៉ែត្រ និងជន្លោះផ្លូវដើរក្នុងតូបនីមួយៗ1,5ទឹក ជៀសវាងនៅការកកស្ទះ តាមអនុសាសន៍របស់របស់សម្តេចតាមប្លង់ផ្សារខេត្តក្រចេះឲ្យហើយក្នុងរយៈពេលដក់ខ្លី ៥ទៅ៦ខែយ៉ាងយូរ។ ជាពិសេសទៅទៀតនោះកងកម្លាំងរបស់សម្តេចកំពុងដុតដៃដុតជើងធ្វើទាំងយប់ទាំងថ្ងៃដើម្បីឲ្យហើយមុនការកំណត់។
តាមការៀបរាប់ពីរអាជីវកម្នាក់បានឲ្យដឹងថា គាត់ក៏បានអគុណសម្តេចតេជោ ហ៊ុន សែន ដែលគិតគូរនិងយកចិត្តទុកដាក់ដល់សុខទុក្ខលំបាក់ប្រជាពលរដ្ឋនិងសាងសង់ផ្សារស្ទឹងត្រែងថ្មីឡើងវិញឲ្យពួកគាត់៕
ដោយ៖ មាស សុផាត