ខ្សឹបដាក់ត្រចៀក៖ លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល បំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈការដេញថ្លៃ គម្រោងសាងសង់ សំណង់ផ្សេងៗ

ចែករំលែក៖

ប្រភពខ្សឹបថា លោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល បំពេញការងារ មិនត្រឹមត្រូវនោះទេ គឺបានឃុបឃិត ជាមួយបក្ខពួក កិបកេងថវិកាជាតិ តាមរយៈការដេញថ្លៃ គម្រោងសាងសង់ សំណង់ផ្សេងៗ នៅក្នុងខេត្តកណ្តាល។ សូម្បីថ្នាក់ដឹកនាំ ខេត្តកណ្តាល ក៏មិនហ៊ានរិះគន់ ឬសួរដេញដោល ពីភាពមិនប្រក្រតី ក្នុងការដេញថ្លៃសាងសង់ សំណង់ផ្សេងៗ ដែលដំណើរការគម្រោងដោយ នាយកចាត់ការវិនិយោគ ខេត្តកណ្តាល លោក ទ្រី ប៊ុនហៀង ដែរ ព្រោះលោក ទ្រី ប៊ុនហៀង មានខ្នងក្រាស់ នៅក្នុងជួរមន្ត្រីរដ្ឋាភិបាលកម្ពុជា ។

មានក្រុមហ៊ុនសាងសង់ផ្លូវលំមួយ នៅខេត្តកណ្តាល បានខ្សឹបថា ប្រសិនបើមាន ក្រុមហ៊ុនណាត្រឹមត្រូវ ចង់ចូលរួមសាងសង់ សំណង់ផ្សេងៗ ដែលដំណើរការដោយ ស្ថាប័នជំនាញក្រោមការគ្រប់គ្រងរបស់ សាលាខេត្តកណ្តាល គឺមិនងាយស្រួលនោះទេ ព្រោះលោក ទ្រី ប៊ុនហៀង បានបង្កការលំបាក តាមច្រើនរូបភាព ទប់ស្កាត់មិនឲ្យ ក្រុមហ៊ុនត្រឹមត្រូវ ចូលរួមដេញថ្លៃបាន ដោយជោគជ័យ និងមានតម្លាភាព នោះឡើយ ។
ប្រភពបន្តថាលោក ទ្រី ប៊ុនហៀង នាយកចាត់ការវិនិយោគ ខេត្តកណ្តាល ត្រូវគេដឹងថា បានឃុបឃិតជាមួយ មន្ត្រីជំនាញមួយចំនួន និងក្រុមហ៊ុនខិលខូច ដើម្បីឲ្យគម្រោងសាងសង់ ធ្លាក់ទៅលើដៃ ក្រុមហ៊ុនខិលខូច ហើយពួកគេ បានចែកផលចំណេញ ដោយគ្មានខ្វល់ខ្វាយ ពីផលប្រយោជន៍រួមឡើយ ។
ប្រភពពីមន្ត្រីបម្រើការងារនៅ សាលាខេត្តកណ្តាល មួយរូប បានលួចខ្សឹបថា ថ្មីៗនេះនៅសាលាខេត្តកណ្តាល មានការដាក់ឲ្យដេញថ្លៃ សាងសង់ផ្លូវបេតុង ចំនួន ៧ខ្សែ និងផ្លូវក្រាលក្រួសក្រហម ចំនួន ២ខ្សែ ហើយដែលមាន ភាពមិនប្រក្រតីជាច្រើន បានកើតឡើង ខណៈមានក្រុមហ៊ុនមួយចំនួន ត្រូវបានគេប្រាប់ថា មិនបាច់ចូលរួម ដេញថ្លៃនោះទេ ហើយគម្រោងសាងសង់ភាគច្រើន ត្រូវបានគេរៀបចំ ផ្ទៃក្នុងរួចរាល់ទៅហើយ ដូច្នេះការដាក់ឲ្យដេញថ្លៃ ជាសាធារណៈ គ្រាន់តែជាឆាកល្ខោន សម្តែងឲ្យប្រជាពលរដ្ឋមើលតែប៉ុណ្ណោះ ៕

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print