ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ​ គ្មានសមត្ថកិច្ចណាចុះចាក់សោរកង់ឡាននៅម៉ោង​ ៣យប់នោះទេ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី២៤​ ខែមីនា​ ឆ្នាំ​២០២២​ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Seng Vuthy ដែលបានផ្ញេីសារចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម៖

ផ្លូវចំហៀងស្ថានទូតអូស្រ្តាលី​ គឺចាប់ពីអាគារ The world Bridge រហូតដល់ស្ពានហង្សកោះពេជ្រ​ ហេតុអ្វីក៏មានឡានខ្លះចតបាន​ ហេីយខ្លះចតមិនបាន​ ខ្ញុំតែងតែឃេីញប៉ូលីសដេីរចាក់សោរឡានមួយចំនួន​ កំណាត់ផ្លូវនោះចាប់ពីអាគារ​ The bridge រហូតដល់ស្ពានហង្សខាងស្តាំដៃ​ គឺមិនមានស្លាកសញ្ញាហាមឈប់​ ឫហាមចតទេ​ ។ មួយវិញទៀត​ខ្ញុំឃេីញឡានចតនៅមុខអាគារ​ The Peak ឡានគេចតក្នុងប្រអប់ចំណតរបស់អាគារខុនដូនោះ​ ចុះហេតុអ្វីបានជាប៉ូលីសទៅចាក់សោរឡាននោះដែរ​។ ហេីយមួយទៀតក៏សុំសសេីរដល់ប៉ូលីសចរាចរណ៍​ គឺគាត់សកម្មការងារណាស់​ គាត់បានអនុវត្តច្បាប់ចរាចរណ៍នៅមុខអាគារណាហ្គាវេីល១​ នៅវេលាម៉ោង៣យប់​ ខ្ញុំតែងតែឃេីញពួកគាត់ដេីរចាក់សោរឡាន​ ហេីយឈរចាំរហូតដល់ម្ចាស់ឡានចុះមកដោះស្រាយ​។ សូមសសេីរពួកគាត់ដែលអត់ដេកពួន​ សុខចិត្តមកអនុវត្តច្បាប់ចរាចរណ៍ទាំងកណ្តាលយប់​។

ដូច្នេះ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ​ គ្មានសមត្ថកិច្ចណាចុះចាក់សោរកង់ឡាននៅម៉ោង​ ៣យប់នោះទេ​ កន្លងមកកម្លាំងឡានស្ទួច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ មិនដែលចុះប្រតិបត្តិការរកយានយន្តចតល្មើសផ្លាសសញ្ញាចរាចរណ៍ពេលយប់នោះទេ និងក៏មិនមានខ្នោះចាក់កង់ឡានលេីផ្លូវមុខអាគារ​ The bridge មុខ​អាគារ​ The Peak ក៏ដូចជាមុខអាគារណាហ្គាវេីល១ផងដែរ។

ចំពោះផ្លូវនៅមុខអាគារ The bridge រហូតដល់ស្ពានហង្សកោះពេជ្រ ចំហៀងខាងស្តាំគឺមិនមានផ្លាកសញ្ញាហាមឈប់​ ឫហាមចតនោះទេ​ រីឯនៅលេីផ្លូវមុខអាគារណាហ្គាវេីល១​ គឺមានផ្លាកសញ្ញាហាមឈប់​ ឫហាមចត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print