ពលរដ្ឋងាយស្រួលធ្វើចរាចរណ៍បន្ទាប់ពីស្ពានអាកាសនិងក្រោមដីចោមចៅ បញ្ចប់ការសាងសង់និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១មីនា

ចែករំលែក៖

ភ្នំពេញ÷ប្រជាពលរដ្ឋនៅនៅគ្រប់ទិសទីដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ឬលេខ៤ សុទ្ធ តែសម្ដែងនូវអារម្មណ៍រីករាយពេលបានឆ្លងកាត់ស្ពានអាកាសនិងស្ពានក្រោមដីចោមចៅ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល៏ដូចជារដ្ឋបាលរាជធានីភ្នំពេញក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។

ស្ពាននេះនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

ចាប់ពីពេលនេះទៅ នៅតំបន់រង្វង់មូលចោមចៅនឹងលែងមានករណីកកស្ទះចរចរណ៍ទៀតហើយ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត អោយប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចរំដោះចរាចរណ៍បានយ៉ាងទូលាយ។ ស្ពានអាកាសនិងស្ពានក្រោមដីខ្វែងខ្វាត់នេះ គឺត្រូវបានសាងសង់ឡើង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយកន្លងមកតំបន់នេះទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានជាង១សប្តាហ៍។ លំហូរចរារណ៍នៅចំណុចនេះបច្ចុប្បន្ន ឃើញថាមានរថយន្ត និងម៉ូតូបើកបរខ្វាត់ខ្វែង ដោយមិនមានការកកស្ទះចរាចរណ៍ដូចមុនឡើយ។ ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ និងអ្នករស់នៅជិតស្ពានអាកាសចោមចៅ បានសម្ដែងក្ដីរីករាយចំពោះសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅនេះ។ 

សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។ ស្ពាននេះ មានផ្លូវក្រោមដីចំនួន៣ខ្សែរ រួមមានខ្សែទី១ គឺផ្លូវក្រោមដីភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤មកមហាវិថីសហព័ន្ធរុស្ស៊ី ខ្សែទីពីគឺផ្លូវក្រោមដីតភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិស និងខ្សែទី៣ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ទៅផ្លូវជាតិលេខ៣។ ស្ពានអាកាសជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ីទៅជាតិលេខ៣ និងស្ពានអាកាសទី២បំបែកចេញពីស្ពានអាកាសមេបត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅមហាវិថីចោមចៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print