អាមេរិកកំពុងព្យាយាមបង្កកឃ្លាំងមាសមានតម្លៃ១៣០ពាន់លានដល្លាររបស់រុស្ស៊ី

ចែករំលែក៖

ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃទី ២៤ខែមីនា (ពេលវេលានៅអាមេរិក) បានប្រកាសថា ការធ្វើចរាចរណ៍មាសជាមួយរុស្ស៊ីនឹងត្រូវបានហាមប្រាមតាមបទបញ្ជារបស់ប្រធានាធិបតីបៃឌិន ។ ទីក្រុងវ៉ាស៊ីនតោនកំពុងតែព្យាយាម ទប់ស្កាត់ទីក្រុងមូស្គូលក់មាសទៅកាន់ទីផ្សារពិភពលោក។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា នេះជាលើកដំបូងដែលក្រសួងហិរញ្ញវត្ថុអាមេរិកបាន
បញ្ជាដល់ទីផ្សារមាសឱ្យផ្អាកការទិញដូរជាមួយរុស្ស៊ី និងបុគ្គលដែលរងការដាក់ទណ្ឌកម្ម។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា «ពលរដ្ឋអាមេរិកទាំងអស់គឺត្រូវបានហាមប្រាមទិញ
ដូរមាសជាមួយរុស្ស៊ី ជាមួយធនាគារជាតិរុស្ស៊ី ក៏ដូចជាមូលនិធិជាតិរុស្ស៊ី …»។ សកម្មភាពខាងលើគឺក្នុងគោលដៅទប់ស្កាត់រុស្ស៊ីគេចពីទណ្ឌកម្មរបស់អាមេរិក និងប្រទេសលោកខាងលិច។
ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «គោលដៅរបស់យើងគឺទប់ស្កាត់ផលប្រយោជន៍របស់រុស្ស៊ីដែលបានធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន»។
ឃ្លាំងស្តុកមាសមានតម្លៃ១៣០ ពាន់លានដុល្លារឈរលំដាប់ទី៥នៅលើពិភពលោក។ តាំងពីឆ្នាំ២០១៤ ក្រោយអាមេរិកដាក់ទណ្ឌកម្ម ដោយសារតែរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ទីក្រុងមូស្គូបង្កើនទិញមាសស្តុកទុក ហើយឃ្លាំងមាសរបស់រុស្ស៊ីបានកើនឡើងទ្វេដង៕ ដោយធីរីណា

រូបថត​ :​ Reuters

...

រូបថត​ :​Pixabay

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print