ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចតុមុខ នៅល្ងាចថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលជាមួយ បេក្ខជនពេញសិទ្ធិ បំរុង មេខ្យល់ ឃោសនិក ប្រតិកម្មរហ័ស និង គណៈសាខាបក្សភូមិ ព្រមទាំងប្រធានក្រុមមក្ស ដែលជារចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស ចំណុះអោយគណកម្មាធិការគណបក្ស សង្កាត់ចតុមុខ សរុបចំនួន ១៣០នាក់ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ដោយមានការអញ្ជើញចូលរួមពី លោក ជុំ អ៊ៀក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ លោក ចាប ឌីណា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ ព្រមទាំង លោក លោកស្រី សមាជិកសមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ចតុមុខ និងសមាជិកសមាជិកាចូលរួមសរុបចំនួន ១៥០រូប ។
ក្នុងពិធីសំណេះសំណាលនេះផងដែរ លោក ប្រធានគណៈអធិបតី បានផ្សព្វផ្សាយអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដល់សមាជិកអង្គពិធី ការពន្យល់អំពីសារបាន ផ្លែផ្កា នៃសន្តិភាព និងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំចាប់ពីថ្នាក់លើ ដល់ថ្នាក់មូលដ្ឋាន មកពន្យល់ណែនាំបំភ្លឺដល់សមាជិកសមាជិកាយើង ។
ក្រោយពីកិច្ចសំណេះសំណាល លោក ប្រធានគណៈអធិបតី បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាដែលបានចូលរួមសរុបចំនួន ១៣០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល សរុបថវិកាចំនួន ៦,៥០០,០០០រៀល ដោយឡែក ឯកឧត្តម ជុំ អ៊ៀក ឧបត្ថម្ភថវិកា ២០០ដុល្លារ និង លោក ចាប ឌីណា អនុប្រធានក្រុមការងារ ឧបត្ថម្ភ ១០០ដុល្លារ ដល់គណបក្សសង្កាត់ផងដែរ៕