យុវជនសតិមិនគ្រប់ម្នាក់បានធ្វើអត្តឃាតដោយចងកនៅស្រុកកោះក្រឡ

ចែករំលែក៖

 ខេត្ត បាត់ដំបង៖ យុវជនម្នាក់ដែលក្រុមគ្រួសារសាច់ញាតិអះអាងថាមានសតិមិនគ្រប់បានចាកចេញពីផ្ទះទៅរស់នៅក្នុងវត្តសុវណ្ណគីរីហៅវត្តធិបតី បានធ្វើអត្តឃាតដោយប្រើខ្សែចងក ភ្ជាប់នឹងដើមស្លែង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣ នៅចំណុចក្នុងវត្តសុវណ្ណគីរីហៅវត្តធិបតី ភូមិជើងទិញ ឃុំធិបតី ស្រុកកោះក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាជនធ្វើអត្តឃាតមាន

ឈ្មោះយន្ត យាម ហៅយួន អាយុ២៦ឆ្នាំ រស់នៅភូមិតានួត ឃុំព្រះផុសស្រុកកោះក្រឡខេត្តបាត់ដំបង។

បើយោងតាមការបញ្ជាក់អំពីឈ្មោះបូយំ ភេទស្រីអាយុ 76 ឆ្នាំរស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ត្រូវជាម្ដាយបង្កើតរបស់សពបានឲ្យដឹងថា កូនខ្លួនជាមនុស្សមានសតិមិនប្រក្រតីបានចេញពីផ្ទះមួយឆ្នាំជាងហើយទៅរស់នៅជាមួយប្អូនជីដូនមួយខ្លួនឈ្មោះបាន នៅភូមិជើងទិញ ឃុំធិបតី បានប្រហែល៥ខែ រួចចេញពីទីនោះទៅរស់នៅក្នុងវត្តសុវណ្ណគីរីហៅ(វត្តធិបតី)។ 

តាមការបញ្ជាក់ព្រះសង្ឃព្រះនាម phan sopheap គង់នៅក្នុងវត្តធិបតី មានសង្ឃដីថាខ្លួនបានឃើញឈ្មោះយួន (សព)នេះមកស្នាក់នៅក្នុងវត្តធិបតីនេះហើយឈ្មោះនេះមានសតិមិនប្រក្រតីមិនចេះមាត់កទេចេះតែញញឹមលុះដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង៤រសៀលខ្លួនភ្ញាក់ពីសឹងបានកាន់សៀវភៅដើរចេញពីគាត់ទៅរៀននៅសាលាបាលីពេលទៅដល់សាលាបាលីឃើញឈ្មោះយួន ឈរនៅក្រោមដើមស្លែងខ្លួនក៏ហៅខ្ញុំមិនទាប់មកខ្លួនបានបើកទូរស័ព្ទជួលមើលក៏ឃើញខ្ញុំហ៊ីនចងកនឹងដើមស្លែង ខ្លួនបានរត់ទៅហៅលោកប្អូនសំអាតហ្នឹងលោកបងគាត់ឲ្យជួយមើលទៅដឹងថាឈ្មោះយួន បានស្លាប់បាត់ទៅហើយដោយប្រើខ្សែអង្រឹងមកចងកនឹងដើមស្លែងដើម្បីសម្លាប់ខ្លួន។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុនិងស្តាប់ការបំភ្លឺអំពីជុំវិញហេតុការណ៍សមត្ថកិច្ចសន្យានឹងសន្និដ្ឋានថាឈ្មោះយន្ត យាម ហៅយួនស្លាប់ដោយសារថប់ផ្លូវដង្ហើមមូលហេតុធ្វើអត្តឃាតចងក ហើយសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print