ផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

(កំពង់ធំ)÷នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម៉ោង២និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្អអស់ចំនួន៣ខ្នងខូចខាតទាំងស្រុងស្ថិតនៅភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ក្នុងនោះ លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង បានដឹកនាំកងកម្លាំងជួយឣន្តរគមន៍ ភ្លាមៗដើម្បីពន្លត់ឣគ្គីភ័យសង្គ្រោះផ្ទះប្រជាពលរដ្ឋ ។

តាមការបញ្ជាក់លោក សាយ គឹមឡម ស្រុកអភិបាលស្រុកស្ទោង អោយដឹងថាការចុះអន្តរាគមន៍រថយន្តទឹកពន្លត់អគ្គីភ័យគឺប្រើប្រាស់រថយន្តចំនួន៦ គ្រឿងក្នុងនោះរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទោង១គ្រឿង,រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ១គ្រឿង,រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៣គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន៧ឡាន។

លោកអភិបាលស្រុកបានបញ្ជាក់ថាអគ្គីភ័យដែលត្រូវបានលេបត្របាក់ផ្ទះចំនួន០៣ខ្នង។ ម្ចាស់ផ្ទះដែលរងការ ខូចខាតមានឈ្មោះដូចខាងក្រោម÷ ១. ម្ចាស់ផ្ទះឈ្មោះ ឡាត ឈឿម ជាស្ត្រីមេម៉ាយទំហំផ្ទះ ៧ម៉ែត្រ×១២ម៉ែត្រ(ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិរួមមាន÷ ស្រូវក្នុងជង្រុក១តោនទូរទស្សន៍២គ្រឿង បាស១គ្រឿង ខោអាវនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ ព្រមទាំងកង់៣គ្រឿង។

២. ម្ចាស់ផ្ទះឈ្មោះ ឆយ សំ ភេទប្រុស ឣាយុ៤៥ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រម ធ្វើពីថ្មឈើ លើប្រក់ក្បឿង(ខូចខាតទាំងស្រុង) ម្ចាស់មិននៅផ្ទះ។

៣. ម្ចាស់ផ្ទះឈ្មោះម៉ែត មត់ ភេទប្រុស  អាយុ៤៦ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ×១៤ម៉ែត្រថ្មក្រោមឈើលើ។

អភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីការ ប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឲ្យ បានខ្ពស់បំផុតជៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print