លោក ហ៊ុនម៉ានី : តើអ្វីទៅជាភាពខុសគ្នារវាង អ្នកបន្តវេន និងអ្នកដឹកនាំ?

ចែករំលែក៖

ភ្នំពេញ : បើនិយាយឲ្យខ្លី និងងាយយល់ «អ្នកដឹកនាំ ដើរទៅមុខដោយមិនត្រូវការពឹងពាក់លើបង្អែក តែជាសមត្ថភាពដឹកនាំក្នុងជំនាញរបស់ខ្លួនពិតប្រាកដ។ អ្នកបន្តវេនតែងតែត្រូវការបង្អែកណាមួយសម្រាប់ដំណើរឆ្ពោះទៅមុខរបស់ខ្លួនជានិច្ច។» នេះជាការថ្លៃងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

លោកបានលើកឡើងថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជនរបស់យើងយកវេទិកាស.ស.យ.ក. ដើម្បីហ្វឹកហាត់សមត្ថភាពការងារជាក់ស្តែង ហ្វឹកហាត់ភាពជាអ្នកដឹកនាំរបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលមួយរូបទៅថ្ងៃអនាគតសម្រាប់កម្ពុជា។ វេទិការបស់ស.ស.យ.ក.ទាំងអស់នេះ ក៏ជាទីកន្លែងមួយសម្រាប់ការពិចាណារ និងពិភាក្សានៃទស្សន:ជាតិជាប្រចាំថា តើខ្មែរចង់បានអ្វីសម្រាប់អនាគត? ខ្មែរត្រូវធ្វើអ្វីដើម្បីអនាគត? ខ្មែរត្រូវត្រៀមលក្ខណៈ និងការលះបង់ដូចម្តេចខ្លះជាមួយអ្វីដែលយើងកំពុងមានដើម្បីអនាគត? #អនាគតកម្ពុជា ។ 

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរម្លឹកថា, ក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា និងអាចអនុញ្ញាតឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអនុវត្តបាន១០០ភាគរយ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print