ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត Toyota Corolla គេចពីម៉ូតូដែលបេីកកាត់ពីមុខបានជ្រុលទៅបុកបង្គោលភ្លេីង
បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែ សំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៦៩កែងផ្លូវលេខ៦៣៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុមានបុរសម្នាក់បានបេីករថយន្តម៉ាកToyota Corolla S ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3116 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៦៩ពីជេីងទៅត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំ
ណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានជិះចេញពីផ្លូវលេខ៦៣៨ ឆ្លងមកផ្លូវលេខ៣៦៩ ទេីបធ្វេីឱ្យអ្នកបើករថយន្តខំគេចពីម៉ូតូជ្រុលទៅ
បុកបង្គោលភ្លេីងយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបង្គោលភ្លេីងមិនរងការខូចខាតនោះទេ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ប្រចាំខណ្ឌច្បារអំពៅ ដេីម្បីមកពិនិត្យមេីលទីតាំងកេីតហេតុ។ ពេលពិនិត្យជាក់ស្ដែងឃេីញបង្គោលភ្លេីងមិនរងការខូចខាត គឺខូចខាតតែរថយន្តបង្កទេីបសមត្ថកិច្ចជំនាញសម្រេចប្រគល់រថយន្តឱ្យទៅម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ