ខេត្តកណ្តាល : នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារ និងសមិទ្ធផលនានានៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងការសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ជាការរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងទីស្នាក់ការបក្សខេត្តថ្មី លោក ម៉ម ប៊ុននាង បានឧបត្ថមថវិកាចំនួន ១៥០,០០០ដុល្លារអាមេរិក ដើម្បីរៀបចំកៅអីអង្គុយក្នុងសាលប្រជុំធំ ចំនួន ១,១៤០កៅអី ៕
ដោយ : សិលា