ភ្នំពេញ៖ លោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជាដែលទើបតែផុតអាណត្តិអញ្ជើញជួបសំដែងការគួរសម និងជំរាបលា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។
ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីដែលបានធ្វើកិច្ចសហប្រត្តិបត្តិការល្អរវាងប្រទេសទាំងពីរហើយយលោកក៍បានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនវិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីផ្ទាល់ ហើយក៍សុំឲ្យនៅតែបន្តកិច្ចសហប្រត្តិការណ៍ និងបានអរគុណដល់ភ្ញៀវទេសចរកម្ពុជាដែលតែងតែគាំទ្រក្នុងការទៅធ្វើទេសចរណ៍នៅប្រទេសសង្ហបូរីដែលសព្វថ្ងៃមានជើងហោះហើរ ៦ជើងក្នុងមួយសប្ដាហ។ បន្ថែមលើនេះសិង្ហបុរីនឹងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលអំពីការគ្រប់គ្រងគោលដៅទេសចរណ៍ និងទីផ្សារទេសចរណ៍ដល់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន ក៍បានសំដែងនូវចំណាប់អារម្មណ៍ព្រមទាំងគាំទ្រផងដែរក្នុងការអភិវឌ្ឍន៍ជំនាញទេសចរណ៍នេះជាពិសេសក្នុងការអភិវឌ្ឍទេចរណ៍បៃតង ដែលកម្ពុជាគួររៀនសូត្រតាមប្រទេសសិង្ហបុរីជាគោលដៅទេសចរណ៍ ស្អាត បៃតង។ លោករដ្ឋមន្ត្រីក៍បានបញ្ជាក់ផងដែរថាកម្ពុជាទទួលបានភ្ញៀវទេសចរសិង្ហបុរីបានប្រមាណ ៨០,០០០នាក់ ដែលក្នុង៣ខែដើមឆ្នាំ២០១៦ យើងទទួលបានភ្ញៀវសង្ហបូរីប្រមាណជា ៤,០០០នាក់។
ជាកិច្ចបញ្ចប់លោក ថោង ខុន បានជូនពរដល់លោកឯកអគ្គរដ្ឋទូតឲ្យបានសម្រេចគ្រប់ការងារ និងភារិកិច្ចថ្មីក្រោមពេលវិលត្រឡប់ទៅមាតុប្រទេសវិញ ជាពិសេសជូនពរឲ្យប្រទេសិង្ហបុរីទទួលបានជោគជ័យនាឱកាសជាម្ចាស់ផ្ទះ ក្នុងវេទិការទេសចរណ៍អាស៊ាន ASEAN Tourism Forum នៅខែមករា ឆ្នាំ២០១៧ ខាងមុខ៕
ដោយ៖ សុខ ខេមរា