ខេត្តត្បូងឃ្មុំ៖ ជុំនួញសត្វព្រៃជាបទឧក្រិដ្ឋដែលឈ្មួញបានដឹកជញ្ជូន មានសត្វស្វាយ៉ាងតិចចំនួន៤៣ក្បាលត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ បង្ក្រាបកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ៤៤ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រថយន្តដែលជាមធ្យោបាយដឹកសត្វស្វាល្មើសច្បាប់ម៉ាកហាយឡែនឌើ ពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ 2Q-1011 បានដឹកសត្វស្វា ដែលបង្កប់របៀបជារថយន្តទេសចរណ៍ជិះដើរលេង។ ប៉ុន្តែដោយមានការតាមដាន ស៊ើបអង្កេតនិងទទួលបានពីភ្នាក់ងារសម្ងាត់ ឈានដល់បង្ក្រាបចាប់ក្នុងបទល្មើសជាក់ស្ដែង។ ដោយឡែកជនល្មើសក្រោយពីសមត្ថកិច្ច ដាក់ផែនការបង្ក្រាប អាចថាដឹងខ្លួនមុន ក៏ទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ប៉ុន្តែសមត្ថកិច្ចបានបង្ហើបថា អាចនិងច្បាមមុខសញ្ញាបាន ខណៈរថយន្តមានស្លាកលេខត្រឹមត្រូវ៕
ដោយ៖ សុខ ខេមរា
...