រថយន្តកុងតឺន័របុកកិនម៉ូតូអូសជាង១០ម៉ែត្រខណៈកំពុងឈប់ស្តុប

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់ឱ្យភ្ញៀវខណៈឈប់រងចាំស្តុបស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបេីកបរមកពីក្រោយបុកនឹងកិនអូសម៉ូតូជាប់ខាងក្រោយជាង១០ម៉ែត្រ​ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក​ ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចស្តុបទួលពង្រ​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង​ ពណ៌ខៀវ​ ពាក់ស្លាកលេខកណ្តាល1D 1109 ដឹងអីវ៉ាន់ឱ្យភ្ញៀវធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ចាំភ្លេីងស្តុបភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រ​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3A 9526​ ធ្វេីដំណេីរមកពីក្រោយក៏បានបុកកិនអូសជាង១០ម៉ែត្រសំណាងម្ចាស់ម៉ូតូលោតចេញទាន់បណ្តាលឱ្យរងរបួសស្រាល​ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងគូសវៀសយករថយន្តនិងម៉ូតូអែបខាងដេីម្បីសម្របសម្រួលគ្នា៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print