ខេត្តស្វាយរៀង៖ ផ្ទះ១១ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងសំណាងមិនមានមនុស្សគ្រោះថ្នាក់នៅស្រុកចន្ទ្រា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
ស្ថិតនៅភូមិចំនួន២ក្នុងឃុំព្រៃគគីរស្រុកចន្ទ្រា។
យោងតាមអាជ្ញាធរស្រុកបានដឹងថា
នៅវេលាម៉ោង៣និង៣០នាទីរសៀល
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង
បណ្ដាលអោយផ្ទះ១១ខ្នងនៅឃុំព្រៃគគីរ ដួលរលំនិងរបើកដំបូលមានដូចជាភូមិចំការលាវ សរុប២ខ្នង ធ្ងន់ធ្ងរ ១ខ្នង ស្រាល១ខ្នង
ភូមិកោះគោ សរុប ៩ខ្នង ធ្ងន់ធ្ងរ ៤ខ្នង ស្រាល ៥ខ្នង សរុបរួម ១១ខ្នង ធ្ងន់ធ្ងរ ៥ខ្នងស្រាល ៦ខ្នង។
អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាលរកទីទួលមានសុវត្ថិភាពនិងបិទទូរសព្ទនឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការអន្តរាគមន៏ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន